សម្ដេច​អគ្គមហាពញា​ចក្រី ហេង សំរិន

ហេង សំរិន
[ឈ្មោះ]​ ហេង សំរិន
[ងារ] សម្ដេច​អគ្គមហាពញា​ចក្រី
[កំណើត] ២៥ ឧសភា ១៩៣៤
[ទី​កំណើត] ខេត្ត​ព្រៃវែង
[ភរិយា]
[ឋានៈ]
ប្រមុខ​រដ្ឋ (ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ)
[ពី​ឆ្នាំ] ២៧ មិថុនា ១៩៨១ ដល់ ០៦ មេសា ១៩៩២
[បន្ត​ពី] ខៀវ សំផន
[បន្ត​ដោយ] នរោត្ដម សីហនុ (ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់)
[ឋានៈ] ប្រធាន​រដ្ឋសភា
[ពី​ឆ្នាំ] ២០០៦ ដល់ បច្ចុប្បន្ន
[បន្ត​ពី] នរោត្ដម រណឫទ្ធិ
[បន្ត​ដោយ] កំពុង​កាន់​តំណែង
បន្ទាត់
លោក ហេង សំរិន [អាន​ថា៖ ហេង-សំ-រិន] គឺ​ជា​អ្នក​នយោបាយ​ជាន់​ខ្ពស់​ និង​ជា​ប្រធាន​កិត្តិយស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​គឺ​ជា​អតីត​ប្រមុខ​រដ្ឋ​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​បច្ចុប្បន្ន​ជា​ប្រធាន​រដ្ឋសភា​ជាតិ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។
| ប្រវត្តិ |
លោក ហេង សំរិន កើត​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​១៩៣៤ នៅ​ខេត្ត​ព្រៃវែង (ឯកសារ​ខ្លះ​ថា​ខេត្ត​កំពង់ចាម)។
| ការ​សិក្សា |
លោក ហេង សំរិន បាន​ចូល​សិក្សា​នៅ​ក្នុង​ខេត្ត​ព្រៃវែង។
| ការ​ចូល​ខ្លួន​ក្នុង​នយោបាយ និង​តំណែង​នានា |
លោក ហេង​ សំរិន បាន​ចូល​រួម​ជាមួយ​ចលនា​កុម្មុយនីស្ត​ខ្មែរ​ក្រហម ដែល​ដឹក​នាំ​ដោយ ប៉ុល ពត នា​ឆ្នាំ​១៩៧៥ និង​បាន​ផ្ដាច់​ខ្លួន​នា​ឆ្នាំ​១៩៧៨ ហើយ​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម។ នៅ​ចុង​ឆ្នាំ​នេះ​ដដែល លោក​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ និង​ដឹក​នាំ​ចលនា​ប្រឆាំង​ខ្មែរ​ក្រហម ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​វៀតណាម និង​សហភាព​សូវៀត។
នៅ​ពេល​របប​ខ្មែរ​ក្រហម​ដួល​រលំ​នា​ឆ្នាំ​១៩៧៩ លោក ហេង សំរិន បាន​ក្លាយ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​បដិវត្ត​ប្រជាជន នា​ឆ្នាំ​១៩៧៩។
នៅ​ឆ្នាំ​១៩៨១ លោក បាន​ក្លាយ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ និង​ជា​អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្ត។
នៅ​ក្រោយ​ការ​ចរចា​សន្តិភាព​ទីក្រុង​ប៉ារីស និង​ក្រោយ​ការ​បោះ​ឆ្នោត​ជា​សាកល លោក​ ហេង សំរិន បាន​កាន់​តំណែង​ជា​អនុប្រធាន​រដ្ឋសភា ពី​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០៦ និង​ធ្វើ​ជា​ប្រធាន​រដ្ឋសភា​ពី​ឆ្នាំ​២០០៦ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។
| គ្រឿង​ឥស្សរិយយស និង​បណ្ដាស័ក្តិ៍ |
លោក ហេង​ សំរិន បាន​ទទួល​ងារ និង​ឋានន្តរស័ក្ដិ​ជា​បន្ត​បន្ទាប់​ដូច​ត​ទៅ៖
  • ងារ​​​ជា “សម្ដេច” ពី​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​ នរោត្ដម សីហនុ កាល​ពី​ឆ្នាំ​១៩៩៣
  • ងារ​ជា “សម្ដេច​អគ្គមហាពញា​ចក្រី” ពី​សម្ដេច​ព្រះបរមនាថ​ នរោត្ដម សីហមុនី កាល​ពី​ខែ​តុលា ឆ្នាំ​២០០៧
  • ​ឋានន្តរស័ក្ដិ​ផ្កាយ​៥ ពី​សម្ដេច​ព្រះបរមនាថ​ នរោត្ដម សីហមុនី នា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០០៩
  • ៣០ មីនា ២០១១ – គោរមងារ​ជា «កិត្តិ​ព្រឹទ្ធ​បណ្ឌិត» នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ពីព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្ស័ត្រិយ៍​​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា
| ព័ត៌មាន​ទាក់ទង |