ស្វែងយល់ពីការរៀបចំដែនដី និងការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ
១-ការរៀបចំដែនដី
ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាចែកជា រាជធានី និងខេត្ដ ។
រាជធានី ចែកជាខណ្ឌ ។ ភ្នំពេញជារាជធានី នៃព្រះរាជាណាចក្រកម្ពុជា ។
ខេត្ដ ចែកជាស្រុក និងក្រុង ។ ស្រុក ចែកជាឃុំ ហើយក្រុង ចែកជាសង្កាត់ ។
២-ការគ្រប់គ្រងរដ្ឋបាល
រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ នឹងត្រូវគ្រប់គ្រងតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ។
រដ្ឋបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ មានក្រុមប្រឹក្សាមួយជាតំណាងដែលហៅថា ក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហើយនិងមានគណៈអភិបាលសម្រាប់រាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ។
១-ក្រុមប្រឹក្សា
ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ត្រូវបានជ្រើសរើសឡើងតាមរយៈការបោះឆ្នោតអសកល (សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាអង្គបោះឆ្នោត) មានអាណត្ដិ៥ឆ្នាំ ។ ក្រុមប្រឹក្សារាជធានីភ្នំពេញត្រូវមានសមាជិកយ៉ាងច្រើនចំនួន ២១ រូប ។ ក្រុមប្រឹក្សាខេត្ដ ត្រូវមានសមាជិកចំនួនពី ៩ រូប ដល់ ២១ រូប ។ ក្រុមប្រឹក្សាក្រុងត្រូវមានសមាជិកចំនួនពី ៧ រូប ដល់ ១៥ រូប ។ ក្រុមប្រឹក្សាស្រុក ខណ្ឌ ត្រូវមានសមាជិកចំនួនពី ៧ ដល់ ១៩ រូប ។
ចំនួនជាក់ស្ដែងនៃសមាជិកក្រុមប្រឹក្សានីមួយៗមានកំណត់នៅក្នុងអនុក្រឹត្យលេខ១៨ អនក្រ.បក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០០៩ របស់រាជរដ្ឋាភិបាលកម្ពុជា ។
២-គណៈអភិបាល
គណៈអភិបាលរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ តែងតាំងដោយរាជរដ្ឋាភិបាល ។ គណៈអភិបាលរួមមាន ៖
- ប្រធានមួយរូប ហៅថា អភិបាល និងអភិបាលរងមួយចំនួន ។
- គណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន ៧ រូប ។
- គណៈអភិបាលខេត្ដមានចំនួនពី ៣ ទៅដល់ ៧ រូប ។
- គណៈអភិបាលស្រុក ខណ្ឌ មានចំនួនពី ៣ ទៅដល់ ៥ រូប ។
- ចំនួនជាក់ស្ដែងនៃគណៈអភិបាលសម្រាប់ខេត្ដ-ក្រុង ស្រុក-ខណ្ឌ នីមួយៗកំណត់ដោយអនុក្រឹត្យ ។
- អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្ដ តែងតាំងដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្ដ្រី ។
- អភិបាលរងរាជធានីភ្នំពេញ និងអភិបាលរងខេត្ដ អភិបាលក្រុង អភិបាលស្រុក និងអភិបាលខណ្ឌ តែងតាំងដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ។
- អភិបាលរងក្រុង អភិបាលរងស្រុក និងអភិបាលរងខណ្ឌតែងតាំងដោយប្រកាសរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ។
៣-បញ្ជីឈ្មោះដែនដី
តំណភ្ជាប់ខាងក្រោមនេះជាបញ្ជីលេខកូដ និងឈ្មោះខេត្ត រាជធានី ស្រុក ក្រុង ឃុំ សង្កាត់ និងភូមិ ជាភាសាខ្មែរ និងឡាតាំង ៖
13. ខេត្តព្រះវិហារ | |
14. ខេត្តព្រៃវែង | |
15. ខេត្តពោធិ៍សាត់ | |
16. ខេត្តរតនគីរី | |
17. ខេត្តសៀមរាប | |
18. ខេត្តព្រះសីហនុ | |
7. ខេត្តកំពត | 19. ខេត្តស្ទឹងត្រែង |
8. ខេត្តកណ្ដាល | 20. ខេត្តស្វាយរៀង |
9. ខេត្តកោះកុង | 21. ខេត្តតាកែវ |
10. ខេត្តក្រចេះ | |
11. ខេត្តមណ្ឌលគីរី | 23. ខេត្តកែប |
12. រាជធានីភ្នំពេញ | 24. ខេត្តប៉ៃលិន |
ប្រសិនបើមិនអាចទាញយកឯកសារតាមតំណភ្ជាប់ខាងលើបាន