[ព្រះនាមដើម] ហេង លាងហោ
[ព្រះនាមពេញ] សម្ដេចព្រះឧត្ដមមុនី ហេង លាងហោ វិសារទប្បញ្ញោ
[សាមណស័ក្តិ] សម្ដេចឧត្ដមមុនី
[ឋានៈ] អនុប្រធានថេរសភា, ចៅអធិការ (វត្តព្រះពុទ្ធមានបុណ្យ)
[សង្កាត់] គណៈមហានិកាយ
[ប្រសូត] ព.ស.២៤៦៦/គ.ស.១៩២២
[ទីប្រសូត] ស្រុកកញ្ចៀច, ខេត្តព្រៃវែង
[អនិច្ចធម] ព.ស.២៥៥៤/គ.ស.២០១០ (៨៨វស្សា)
| ព្រះជីវប្រវត្តិ |
សម្តេចឧត្តមមុនី ហេង លាងហោ ប្រសូតនៅថ្ងៃទី១៣កើត ខែផល្គុន ឆ្នាំកុរ ព.ស.២៤៦៦ គ.ស.១៩២២ ក្នុងភូមិតាពោ ឃុំកន្តឿងរាយ ស្រុកកញ្ចៀច ខេត្តព្រៃវែង។ បិតាព្រះអង្គព្រះនាម ហេង គឹម និងមាតា ព្រះនាម ងួន សាង។
| ព្រះអច្ឆរិយ |
សម្តេចឧត្តមមុនី ហេង លាងហោ ព្រះអង្គមានចំណេះដឹងខ្ពង់ខ្ពស់ខាងបាលី ចេះសរសេរ និងនិយាយភាសាបារាំង យ៉ាងខ្ទាត់ជំនាញ មានចំណេះ ខាងបាតិមោក្ខយ៉ាងស្ទាត់ មានឯកទេស ខាងការគ្រប់គ្រង និងជាប់សញ្ញាបត្រធម្មវិន័យថ្នាក់ឯក។
| ឋានន្តរសក្តិ និងតួនាទីផ្សេងៗ |
សម្តេចព្រះឧត្តមមុនី ហេង លាងហោ មាននាមបញ្ញតិ «វិសារទប្បញ្ញោ» ព្រះអង្គគឺជាសមាជិក ក្រុមជំនុំព្រះត្រៃបិដក និងជាធនធានមនុស្ស ដ៏កំពូលមួយក្នុងចំណោម ព្រះរូបព្រះត្រៃបិដក ដែលនៅរស់រាន មានព្រះជន្ម តែប៉ុន្មានអង្គប៉ុណ្ណោះ ដូចជា សម្តេចធម្មលិខិត លាស់ ឡាយ ជាដើម។
ក្រៅពីកិច្ចការក្នុងក្រុមជំនុំព្រះត្រៃបិដក សម្តេចព្រះឧត្ដមមុនី ហេង លាងហោ មានមុខនាទីជាអនុប្រធាន ទី១ ថេរសភា, នាយកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត, ជាអនុគណខ័ណ្ឌ៧មករា និងជាព្រះចៅអធិការវត្តព្រះពុទ្ធមានបុណ្យ សង្កាត់វាលវង់ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះ នរោត្ដម សីហមុនី។
| អនិច្ចធម្ម |
សម្តេចព្រះឧត្តមមុនី ហេង លាងហោ បានទទួលអនិច្ចធម្ម នៅថ្ងៃអាទិត្យ ៩កើត ខែអស្សុជ ឆ្នាំខាល ទោស័ក ព.ស.២៥៥៤ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១០ វេលាម៉ោង៥.០០នាទីល្ងាច ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា ដោយជរាពាធ។
| ព័ត៌មានផ្សេងៗ |