[ឈ្មោះ] ជាម យៀប
[កំណើត] ២២ តុលា ១៩៤៦
[ទីកំណើត] ស្រុកពាមរក៍ ខេត្តព្រៃវែង
[ឋានៈ] តំណាងរាស្ត្រ (មណ្ឌលព្រៃវែង)
[ពី] ១៩៩៨-២០១៣
| ប្រវត្តិ |
ឯកឧត្ដម ជាម យៀប កើតនៅថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៤៦ នៅភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។
| ការសិក្សា |
- - : បណ្ឌិតទស្សនវិជ្ជា ផ្នែកច្បាប់ពាណិជ្ជកម្ម
- ២០០៤ : បណ្ឌិតច្បាប់សាកលវិទ្យាល័យ Northern California Global សហរដ្ឋអាមេរិក
- ១៩៧៣ : បណ្ឌិតសភាយោធាពោធិចិនតុង ភ្នំពេញ
ឯកឧត្ដម ជាម យៀប គឺជាតំណាងរាស្ត្រ មណ្ឌលព្រៃវែង របស់គណៈបក្ស ប្រជាជនកម្ពុជា នៅអណត្តិទី២, ៣ និង៤ ពីឆ្នាំ១៩៩៨ ដល់២០១៣។
| តំណែងនានា |
- ១៩៨០ – ១៩៨៧ : អភិបាលខេត្តព្រៃវែង
- ១៩៨៧ – ១៩៩៣ : អនុរដ្ឋមន្ត្រី និងជាអគ្គនាយកក្រសួងទេសចរណ៍ មានបុព្វសិទ្ធិ និងឋានៈស្មើរដ្ឋមន្ត្រី
ឯកឧត្ដម ជាម យៀប រៀបអាពាហ៍ពិពាហ៍ និងមានកូនចំនួន៥នាក់។
| ព័ត៌មានទាក់ទង |
- ប្រវត្តិសង្ខេបតំណាងរាស្ត្រនីតិកាលទី៤ ២០០៨ ២០១៣ (ខុមហ្វ្រែល)