សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តព្រៃវែង គឺជាស្ថាប័នឯករាជ្យមួយ ដែលត្រូវបានបង្កើតឡើងរួមគ្នាដោយក្រុមប្រឹក្សាឃុំ សង្កាត់ 116 នៃស្រុក ក្រុងចំនួន 13 ហើយបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ2007។ រចនាសម្ព័ន្ធរបស់សមាគម គឺសន្និបាតសមាគម ក្រុមប្រឹក្សាសមាគម គណៈកម្មាធិការប្រតិបត្ដិសមាគម និងលេខាធិការដ្ឋានសមាគម។ គោលបំណងរបស់សមាគម គឺលើកកំពស់ឋានៈ និង សមត្ថភាពរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងដើម្បីសម្រេចបាននូវរដ្ឋបាលប្រជាធិបតេយ្យតាមបែបវិមជ្ឈការ ដែលមានប្រសិទ្ធភាព និរន្ដរភាព តម្លាភាព គណនេយ្យភាព និងការពឹងផ្អែកលើខ្លួនឯង។ ប្រតិបត្តិការងាររបស់សមាគម គឺពឹងផ្អែកទាំងស្រុងលើប្រាក់សមាជិកភាព ដែលក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗចំនួន 116 បានបង់ឱ្យប្រចាំឆ្នាំ ចំនួន 30មឹនរៀល។ អាស្រ័យហេតុនេះ សមាគមបានរៀបចំគោលការណ៌ប្រតិបត្តិការ និងផែនការសកម្មភាព/ថវិកាប្រចាំឆ្នាំច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាព។
សមិទ្ធផលសំខាន់ៗប្រចាំឆ្នាំ 2009 រួមមាន
- ប្រធានសមាគមបានចូលរួមក្នុងកិច្ចប្រជុំ អនុគណៈកម្មការបុរេលក្ខណៈសម្បត្ដិវាយតម្លៃអ្នកម៉ៅការក្នុង ឆ្នាំ ២០០៩ ។
- លេខាធិការសមាគម និងបុគ្គលិកអង្គការមជ្ឈមណ្ឌលដើម្បីអភិវឌ្ឍន៍ បានចុះស្រង់ព័ត៌មានតាមឃុំអំពីសំណើ នៃការផ្តល់វគ្គបណ្ដុះបណ្ដាលដល់ក្រុមប្រឹក្សាឃុំ ។
- លោកប្រធានសមាគម បានទៅចូលរួមប្រជុំស្ដីពីការប្រកាសបើកទទួលសំណើសុំជំនួយហិរញ្ញវត្ថុរបស់គណៈ- កម្មការសហគមន៍អឺរ៉ុប ក្រោមកម្មវិធីអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ ។
- ថ្នាក់ដឹកនាំសមាគម បានចូលរួមវគ្គបណ្ដុះបណ្ដាល សិក្ខាសាលា និងកិច្ចប្រជុំផ្សេងៗ ដែលរៀបចំឡើង ដោយសម្ព័ន្ធភាពជាតិឃុំ សង្កាត់ និងបណ្ដាអង្គការជាដៃគូពាក់ព័ន្ធនៅថ្នាក់ជាតិ ។
- ចូលរួមសិក្ខាសាលាស្ដីពីតួនាទីភារៈកិច្ច និងការទទូលខុសត្រូវរបស់ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ។
- ប្រធានសមាគមបានចូលរួមប្រជុំ ស្ដីពីអ្នកទទូលការនៅអគារគណៈកម្មាធិការប្រតិបត្ដិខេត្ត
- រៀបចំប្រជុំប្រចាំខែថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាឃុំ សង្កាត់
- រៀបចំប្រជុំទទួលគណៈកម្មការត្រូតពិនិត្យ និងវាយតម្លៃរបស់សម្ព័ន្ធភាពជាតិឃុំ សង្កាត់ ចំនួន 2 ដំណាក់កាល ដោយលើកទី1 នៅថ្ងៃទី 26-27 ខែ ឧសភា ឆ្នាំ២០០៩ ដោយមានការចុះសំណេះសំណាលជាមួយឃុំ សង្កាត់ចំនួនពីរ គឺសង្កាត់កំពង់លាវ និងឃុំតាកោ រីឯលើកទី ២ នៅថ្ងៃទី 29-30 ខែកញ្ញា ឆ្នាំ2009 និងចុះសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ចុងអំពិល និងឃុំ ព្រៃខ្លា។
- សហការជាមួយសម្ព័ន្ធភាពជាតិឃុំ សង្កាត់ រៀបចំវេទិកាថ្នាក់ខេត្តស្តីពីការកំណត់ព័ត៌មានអំពីបញ្ហាប្រឈមរបស់ ក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងខេត្ត នៅថ្ងៃទី 25-26 ខែវិច្ឆិកា ឆ្នាំ2009។
ថ្នាក់ដឹកនាំសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តព្រៃវែង
លោក យឹម សាភាន់ៈ ប្រធានសមាគម, មេឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង
ទូរស័ព្ទៈ 012 880 251
លោក អៀង សុខុមៈ អនុប្រធានសមាគម, មេឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
ទូរស័ព្ទៈ 012 290 528/097 7 290 528
លោកស្រី សួស យាបៈ អនុប្រធានសមាគម, សមាជិកក្រុមប្រឹក្សាឃុំដំរីពូន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
ទូរស័ព្ទៈ 092 470 565
លោក អ៊ុក យិនៈ អនុប្រធានសមាគម, ជំទប់ទី2 ឃុំស្តៅកោង ស្រុបាភ្នំ ខេត្តព្រៃវែង
ទូរស័ព្ទៈ 088 9050 787
លេខាធិការដ្ឋានសមាគមក្រុមប្រឹក្សាឃុំ សង្កាត់ ខេត្តព្រៃវែង
អាសយដ្ឋានៈ អគារគណៈកម្មាធិការប្រតិបត្តិអភិវឌ្ឍន៍ជនបទខេត្ត នៃសាលាខេត្តព្រៃវែង
លេខាធិការ លោក ហ៊ឹម សារឿន,ទូរស័ព្ទៈ 011 664 367/092 517 484 / អ៊ីម៉ែល prvpacs@yahoo.com