ព្រះ​នាម​ដើម ទុយ ភារម្យ

[ព្រះ​នាម​ដើម] ទុយ ភារម្យ 
[ព្រះ​នាម​ពេញ] ព្រះ​មហា ទុយ ភារម្យ កល្យាណធម្មោ
[សាមណស័ក្តិ] ព្រះ​មហា
[សង្កាត់] គណៈ​មហា​និកាយ
[ប្រសូត] ០២/០៣​/ព.ស.២៥២៧​
[អនិច្ចធម្ម] ព.ស.​
[ឋានៈ] ចៅ​អធិការ (វត្ត​សែនសុខ)​
[
បន្ត​ពី]ជាព្រះចៅអធិការទី១
[
បន្ត​ដោយ]


Ø ព្រះ​មហា ទុយ ភារម្យ [អាន​ថា៖ ទុយ-ភារម្យ] ​ជា​ព្រះចៅ​អធិការវត្ត​សែនសុក ដែលស្ថិតនៅភូមិសែនសុខទី១ សង្កាត់ឃ្មួយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុង​រជ្ជកាល​បច្ចុប្បន្ន។
 | ព្រះ​ជីវប្រវត្តិ |
Ø ព្រះមហា ទុយ ភារម្យ ប្រសូត្រនៅថ្ងៃទី០២ខែមីនា ឆ្នាំ១៩៨៧ នៅភូមិ ស្នួល ឃុំស្ពឺ ក​ ស្រុកបាភ្នំ ខេត្តព្រៃវែង ។បិតានាមៈ ជាម ទុយ មាតានាមៈ សាន អ៊ុក មានបងប្អូនបង្កើតរូមផ្ទៃចំនួន ៩នាក់ ប្រុស ៧នាក់ ស្រី២នាក់ ហើយ លោក ជាបុត្រទី៧ក្នុងគ្រូសារ ។
ដោយមច្ចុរាជគ្មានត្រាប្រណីព្យាធិអប្រីយ៍ចិត្តប្ញស្យា មកប្រហារមាតានាម សាន អ៊ុក អោយមរណាធ្វើអោយបុត្រភ្ងាកំព្រាមាតាតាំងពីក្មេងមក។
| ការ​សិក្សា |
Ø នៅឆ្នាំ ១៩៩៣ កុមារា ទុយភារម្យ ត្រូវបានបិតាបញ្ជូនអោយទៅសិក្សារៀនសូត្រនៅសាលាបឋមសិក្សាវត្តកកោះជ្រុំ ភូមិស្ពឺ  ឃុំស្ពឺ.ក ស្រុកបាភ្នំ ខេត្តព្រៃវែង។ កុមារា ទុយ ភារម្យ  បានប្រឹងប្រែងតស៊ូរៀនសូត្ររហូតបានចប់កម្រិតបឋមសិក្សានៅក្នុងឆ្នាំ ១៩៩៩។ ក្រោយពីឆ្លងកាត់ថ្នាក់បឋមសិក្សា មានចំណេះដឹងគួរសម អាចជាយានឆ្លងទៅរកពន្លឺងនាគតបានខ្លះ និងដោយមាននិស្ស័យផ្នែកខាងព្រះសាសនាតាំងពីកំណើតផង កុមារា ទុយ ភារម្យ ក៏បានចូលធ្វើជា អន្តេវាសិក(កូនសេក្ខ) ព្រះសង្ឃវត្តកំរ៉ែងនៅក្នុងឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០០ហើយកុមារា ទុយ ភារម្យ ក៏បានចូលសិក្សាបន្តរនៅអនុវិទ្យាល័យស្ពឺ.ក ឃុំស្ពឺ.ក ស្រុក​បាភ្នំ ខេត្តព្រៃវែង នៅក្នុងឆ្នាំ១៩៩៩ ដល់២០០០ផងដែល។
| ការ​សាង​ព្រះ​ផ្នួស |
Ø នៅឆ្នាំ ២០០០ កុមារា ទុយ ភារម្យក៏មានព្រះជន្ម ១៣ឆ្នាំ ហើយដោយមានសទ្ធាជ្រះថ្លាដ៍ក្រៃលែង និង ជឿជាក់យ៉ាងច្បាស់ចំពោះព្រះពុទ្ធសាសនា កុមារា ទុយភារម្យ ក៏បានបង្គំចិត្តលាបិតាសុំអនុញាតិ្តសាង​​​បព្វជ្ជា ជាសាមណេរ ក្នុងពទ្ធសីមាវត្តកំរ៉ែងរតនារ៉ាម(ហៅវត្តកំរ៉ែង) ឃុំស្ពឺ.ក ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានព្រះគ្រួធម្មកេសរោ ឆែមសុកាន ជាព្រះឧបជ្ឈាយ៍ ។
Ø នៅឆ្នាំ ២០០៨  សាមណេរ ទុយ ភារម្យក៏មានព្រះជន្មគ្រប់២១ឆ្នាំបរិបូរណ៍ ហើយក៏បានសុំការអនុញាតិ្តអំពីសំណាក់ព្រះគ្រួ មេត្តាធម្មធរ អរិយមុនីនុតវណ្ណៈ ដើម្បីឧបសម្បទា ជាភិក្ខុភាវៈក្នុងពទ្ធសីមាវត្តកំរ៉ែងរតនារាម (ហៅវត្តកំរ៉ែង) ឃុំស្ពឺ.ក ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានព្រះគ្រួ មេត្តាធម្មធរ អរិយមុនីនុតវណ្ណៈ ជាព្រះឧបជ្ឈាយ៍ ព្រះភិក្ខុ ធម្មមុនី មួន សុផល និង ព្រះភិក្ខុ ជា សុក្រឹត ជាព្រះឧបសម្បទាចារ្យ ហើយ ត្រូវបានព្រះឧបជ្ឈាយ៍ តាំងនាមបញ្ញត្តិ ថា កល្យាណធម្មោ ។
|ការសិក្សារៀនសូត្រផ្នែកខាងព្រះពុទ្ធសាសនា|
·        នៅឆ្នាំ ២០០០ដល់២០០១ សមណសិស្ស ទុយភារម្យបានចូលរៀនធម្មវិន័យ ថ្នាក់ត្រីនៅវត្តកំរ៉ែង ឃុំស្ពឺ.ក ស្រុកបាភ្នំ ហើយបានប្រឡងជាប់ទទួលវិញ្ញាបនប័ត្រធម្មវិន័យថ្នាក់ត្រី(ធម្មកោសល្យត្រី)។
·        នៅឆ្នាំ ២០០១ដល់២០០២ បានចូលរៀនធម្មវិន័យនៅវត្តឧត្តមមានជ័យ ឃុំពាមរក៍ស្រុកពាមរក៍ខេត្តព្រៃវែង បានប្រឡងជាប់ទទួលវិញ្ញាបនប័ត្រធម្មវិន័យថ្នាក់ទោ (ធម្មកោសល្យទោ)។
·        នៅឆ្នាំ ២០០២ដល់២០០៣ ចូលរៀនធម្មវិន័យនៅវត្តកំរ៉ែង ប្រឡងជាប់បានទទួលវិញ្ញាបនប័ត្រធម្ម​វិន័យថ្នាក់ឯក (ធម្មកោសល្យឯក)។
·        នៅឆ្នាំ ២០០៣ បាននិមន្តមកគង់នៅវត្តសំរោងអណ្តែត រាជធានីភ្នំពេញដើម្បីសិក្សាបរិយត្តិធម៌ ។
·        ចាប់ពីពេលមកគង់នៅវត្តសំរោងអណ្តែត សមណៈសិស្សទុយភារម្យ បានទទួលការឧបត្ថម្ភផ្នែក ថវិការ ពីសំណាក់ ញោម ហុក ឆៃសេង រស់នៅខេត្តតាកែវជាញោមឧបដ្ឋាក ទំនុកបម្រុងបច្ច័យសិក្សារៀនសូត្រកន្លងមក រហូត ដល់បច្ចុប្បន្ន ។
·        នៅឆ្នាំ ២០០៣ដល់២០០៥ បានចូលរៀនពុទ្ធិកបឋមសិក្សាសំរោងអណ្តែត ប្រឡងជាប់បានទទួលវិញ្ញាបនប័ត្រពុទ្ធិកបឋមសិក្សា ។
·        នៅឆ្នាំ ២០០៣ដល់២០០៥ នៅពេលវាកង(វិស្សមកាល)ម្តងៗ បានទៅរៀនវិបស្សនាធុរៈនិងព្រះវិន័យបិដកនៅវត្តនិគ្រោធវន្ត័គល់ទទឹង ស្រុកកៀនស្វាយខេត្តកណ្តាល។
·        នៅឆ្នាំ ២០០៥ដល់២០០៧ បានចូលរៀនពុទ្ធិកវិទ្យាល័យរត្ន័សារឿនថ្នាក់បឋមភូមិប្រឡងជាប់បានទទួលសញ្ញាប័ត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)។
·        នៅឆ្នាំ ២០០៧ដល់២០១០ ចូលរៀនពុទ្ធិកវិទ្យាល័យរត្ន័សារឿនថ្នាក់ទុតិយភូមិប្រឡងជាប់បានទទួលសញ្ញាប័ត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។
·        នៅឆ្នាំ ២០០៧ដល់២០១៣ នៅ ពេលវាកង(វិស្សមកាល)ម្តងៗទៅរៀនជំនាញវគ្គខ្លីៗនៅតាមសាលានានា បានទទួលវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាផ្នែក រដ្ឋបាល ,ពិធីការ , ទំនាក់ទំនងនិងបដិសណ្ឋារកិច្ច , កុំព្យូទ័រ និង ភាសាបរទេសជាដើម ...។
|សមណស័ក្តិ និង​តួនាទី​នានា|
·        នៅឆ្នាំ ២០១០ដល់២០១៣ បានធ្វើជាធម្មាចារ្យ និង គ្រួបង្រៀនកិច្ចសន្យានៅពុទ្ធិកវិទ្យាល័យរត្ន័សារឿន ក្នុងវត្តសំរោងអណ្តែត ។
·        នៅឆ្នាំ ២០១០ដល់បច្ចុប្បន្ន បន្តសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ឯកទេស អក្សសាស្រ្តខ្មែរ ។
·        នៅថ្ងៃ០៨ មករា ២០១១ បានទទូលលិខិតបញ្ជាក់ការងារ ជាគណៈកម្មការសិស្ស នៃពុទិ្ធកវិទ្យាល័យរត្ន័សារឿន (ដែលមានស្នាដៃល្អប្រសើរ)។
·        នៅថ្ងៃ០៩ មករា ២០១៣ បានទទូលលិខិតបញ្ញាក់ការងារជា គ្រួបង្រៀនឆ្នើម បំពេញការងារ បានល្អប្រសើរ លើមុខវិជ្ជា ភូមិវិទ្យា ប្រវត្តិវីទ្យា នៅពុទ្ធិកវិទ្យាល័យរត្ន័សារឿន ។
·        នៅថ្ងៃ២៩ កុម្ភៈ ២០១២បានទទួលលិខិតតែងតាំងជា មន្រ្តីសង្ឃ វត្តសំរោងអណ្តែតសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ ។
·        នៅថ្ងៃ១៤ សីហា ២០១៣ បានទទួលការជ្រើសតាំងពី ព្រះអនុគណខណ្ឌសែនសុខអោយជាតំណាងមន្រ្តីសង្ឃសាលាអនុគណ មកគង់នៅវត្តសែនសុខ( ជាវត្តទើបបង្កើតថ្មី )ដើម្បីដឹកនាំ រៀបចំនិងមើលការខុសត្រូវ ថែក្សាការពារ  ក្នុងឋានៈជា ព្រះចៅអធិការស្តីទី ។ព្រះមហា ទុយភារម្យ ជាភិក្ខុមួយរូបដែលមាននូវគុណវុឌ្ឍ ទ្រទ្រង់នូវគុណធម៌សីលធម៌  មានសុជីវធម៌និង មាននូវសាមគ្គីធម៌ជាភាតរៈភាព ដែលភិក្ខុសាមណេរ និងពុទ្ធបរិស័ទទាំងឡាយ តែងគោរពស្រលាញ់រាប់អាន។មិនតែប៉ុណ្ណោះលោកបានចូល រួមចំណែក អភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា និងសង្គម ដោយសហការជាមួយមន្រ្តីសង្ឃគ្រប់ឋានានុក្រម និងអាជា្ញធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដើម្បីធ្វើយ៉ាងណា អោយ ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន មានអធ្យាស្រ័យល្អ និង សាមគ្គីធម៌រូមតែមួយព្រមទាំងបាន នឹងកំពុង ចូលរូម ចំណែកក្នុងការអប់រំ សីលធម៌ ដល់ពុទ្ធបរិស័ទតាមរយៈកម្មវីធីអប់រំ ទេសនា និងចូលរូមកសាង វត្តអារាម សាលារៀនផ្លូវថ្នល់ជាដើម ...។
ព័ត៌មាន​ទាក់​ទង |