រាល់ឆ្នាំខេត្តព្រៃវែងទទួលដីភក់ដែលទន្លេ ស្ទឹង និង ព្រែកមួយចំនួននាំយកមកចាក់ក្នុងស្រែចម្ការនានានៅក្នុងរដូវវស្សា ដូច្នោះហើយទើបធ្វើឲ្យតំបន់នេះមានជីជាតិល្អងាយស្រួលដាំដុះស្រូវនិងដំណាំផ្សេងៗនៅក្នុងវិស័យកសិកម្ម និង ប្រមូលជលផលផ្សេងៗ ។ ខេត្តនេះត្រូវបានទទួលស្គាល់ជាទូទៅថាជា "ខ្សែក្រវាត់បៃតងធំ" នៃប្រទេសកម្ពុជា ។ ធញ្ញជាតិសំខាន់ជាងគេរបស់ខេត្តព្រៃវែងគឺស្រូវ ដែលខេត្តនេះចូលរួមចំនួន ១០ ភាគរយនៃផលិតផលស្រូវសរុបរបស់ប្រទេស ។ លើសពីនោះទៀត ប្រជាកសិករនៅក្នុងខេត្តព្រៃវែងក៏ប្រមូលផលថ្នាំជក់ សណ្តែកបាយ ស្ករអំពៅ ស្ករត្នោត ដំឡូងឈើ (ដំឡូងមី ឬ ដំឡូងបារាំង) ល្ង និង ផ្លែឈើច្រើនប្រភេទទៀត ដូចជា ដូង ស្វាយ ស្វាយចន្ទី ។ កាលពីអតីតកាល ដើមកៅស៊ូក៏បានដើរតួសំខាន់ផងដែរនៅក្នុងសេដ្ឋកិច្ចនៃខេត្តនេះ ក៏ប៉ុន្តែចម្ការកៅស៊ូត្រូវបានបោះបង់ចោលនៅក្នុងសម័យសង្គ្រាមបង្ហូរឈាមជាច្រើនទសវត្សកន្លងទៅ ។ ទោះបីខេត្តនេះពឹងផ្អែកយ៉ាងខ្លាំងលើវិស័យកសិកម្មក៏ដោយ ក៏ខេត្តនេះនៅតែជាខេត្តក្រីក្រជាងខេត្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ។ អត្រានៃប្រជាជនរស់នៅក្រោមខ្សែបន្ទាត់ក្រីក្រ គឺជាមធ្យមប្រហែល ៥៣ ភាគរយ ពោលគឺ ៣៦ ភាគរយក្រោមខ្សែបន្ទាត់នៃភាពក្រីក្រទូទាំងប្រទេស ។ លើសពីនោះទៀត តួលេខនៃប្រជាជនចូលមករស់នៅក្នុងខេត្តគឺធ្លាក់ចុះយ៉ាងច្រើន បានន័យថាចំនួនប្រជាជនចាកចេញពីខេត្តព្រៃវែងកាន់តែកើនឡើងរាល់ឆ្នាំ ព្រោះពួកគេធ្វើចំណាកស្រុកទៅរស់នៅតាមខេត្តក្រុងផ្សេងៗដើម្បីប្រកបរបរចិញ្ចឹមជីវិត ។
ផ្សារផ្សោសំខាន់ៗនានានៅក្នុងខេត្តព្រៃវែងមានដូចជា ៖
- កញ្ជ្រៀច
- កន្ទួត
- កអណ្ដើក
- កំចាយមារ
- កំពង់ត្របែក
- កំពង់សិង្ហ
- ក្របៅ
- ច្រេះ
- ជើងទឹក
- ឈើកាច់
- ទ្រា
- បន្ទាយចក្រី
- បាភ្នំ
- បេងបុរី
- ពាមុន្ទារ
- ព្រៃវែង
- ភូមិរោង
- មេសាង
- ល្វា
- សាលាឃុំ
- ស្នាយពល
- ស្នេហ៍
- ស្វាយសុខា
- ស្វាយអន្ទរ
- ស្វាយអាង៉ោង
- អ្នកលឿង