Showing posts with label តំណាង​រាស្ត្រ. Show all posts
Showing posts with label តំណាង​រាស្ត្រ. Show all posts

ឯកឧត្ដម អ៊ុំ សារិទ្ធ


[ឈ្មោះ]
អ៊ុំ សារិទ្ធ
[កំណើត] ០២ មេសា ១៩៤៧
[​ទី​កំណើត]
ស្រុក​កម្ចាយ​មារ ខេត្ត​ព្រៃវែង
[ឋានៈ] ព្រឹទ្ធសមាជិក
[ពី​ឆ្នាំ]២០០០ – ២០១២
[ឋានៈ] អភិបាល​ខេត្ត (បន្ទាយ​មាន​ជ័យ)
[ពី​ឆ្នាំ]
១០ មិថុនា ១៩៨៧ – ២៥ ឧសភា ១៩៩០
[បន្ត​ពី]
[បន្ត​ដោយ]

[ឋានៈ]
អភិបាល​ខេត្ត (កំពង់ចាម)
[ពី​ឆ្នាំ] ១៩ កុម្ភៈ ១៩៨៥ – ០៩ មិថុនា ១៩៨៧
[បន្ត​ពី]
[បន្ត​ដោយ]
បន្ទាត់
ឯកឧត្ដម អ៊ុំ សារិទ្ធ [អាន​ថា៖ អ៊ុំ-សា-រិត] គឺ​ជា​ព្រឹទ្ធសមាជិក, នីតិកាល​ទី​១, ២ ពី​ឆ្នាំ​២០០០ ដល់​២០១២ និង​ជា​អតីត​អភិបាល​ខេត្ត បន្ទាយ​មាន​ជ័យ និង​ខេត្ត​កំពង់ចាម នៃ​អតីត​រដ្ឋកម្ពុជា។
| ប្រវត្តិ |
ឯកឧត្ដម អ៊ុំ សារិទ្ធ កើត​នៅ​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​១៩៤៧ នៅ​ភូមិ​ពាន់​ភ្លើង ឃុំ​ស្មោង​ខាង​ជើង ស្រុក​កម្ចាយ​មារ ខេត្ត​ព្រៃវែង។
| ការ​សិក្សា |
  • និស្សិត​ថ្នាក់​អនុ​បណ្ឌិត​ឆ្នាំ​ទី​១ នៃ​មហា​វិទ្យាល័យ​មនុស្ស​សាស្ត្រ និង​វិទ្យាសាស្ត្រ​នយោបាយ ឯក​ទេ វិទ្យាសាស្ត្រ​នយោបាយ​ ឆ្នាំ​សិក្សា​២០០៦-២០០៧ សាកលវិទ្យាល័យ​ចម្រើន​ពហុ​បច្ចេក​វិទ្យា
| តំណែង​នានា |
  • ដឹក​នាំ​ការ​ងារ​យោធា និង​ធ្លាប់​ដឹក​នាំ​ខេត្ត​កំពង់ចាម ខេត្ត​បន្ទាយ​មានជ័យ និង​ខេត្ត​ស្ទឹង​ត្រែង
  • ២០ កក្កដា ២០០៦ ដល់ បច្ចុប្បន្ន : ឋានន្តរស័ក្ដិ​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​១ (ក្រប​ខណ្ឌ​ក្រសួង​មហា​ផ្ទៃ)
  • ១១ មិថុនា ២០០៤ ដល់ ១៩ កក្កដា ២០០៦ : ឋានន្តរស័ក្ដិ​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​២ (ក្រប​ខណ្ឌ​ក្រសួង​មហា​ផ្ទៃ)
  • ០៦ មីនា ២០០១ ដល់ ២០ មិថុនា ២០០៤ : ឋានន្តរស័ក្ដិ​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​១ (ក្រប​ខណ្ឌ​ក្រសួង​មហា​ផ្ទៃ)
  • ២៥ កក្កដា ២០០១ ដល់ ១៧ កក្កដា ២០០៣ : ទីប្រឹក្សា​ឯក​ឧត្ដម ឧបនាយករដ្ឋមន្ត្រី ស ខេង
  • ១០ មីនា ១៩៩៩ ដល់ ២៤ កក្កដា ២០០១ : អភិបាល​រង​ទី​១ ខេត្ត​ស្ទឹងត្រែង
  • ២៤ មករា ១៩៩៦ ដល់ បច្ចុប្បន្ន : ឋានន្តរស័ក្ដិ ឧត្ដម​សេនីយ៍​ត្រី ក្រសួង​ការពារ​ជាតិ
  • ២៩ ឧសភា ១៩៩០ ដល់ ១៩ មីនា ១៩៩៩ : អនុ​ប្រធាន​គណៈ​ចាត់​តាំង​មជ្ឈិម គណៈបក្ស​ប្រជាជន​កម្ពុជា និង​ជា​ទីប្រឹក្សា​ផ្ទាល់ សម្ដេច ជា ស៊ីម ប្រធាន​រដ្ឋសភា
  • ២៥ កក្កដា ១៩៩៥ ដល់ ០១ កក្កដា ១៩៩៤ : ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​សម្ដេច ជា ស៊ីម ប្រធាន​រដ្ឋសភា
  • ១០ មិថុនា ១៩៨៧ ដល់ ២៥ ឧសភា ១៩៩០ : ជា​សមាជិក​គណៈកម្មាធិការ​មជ្ឈិម​បក្ស គណៈបក្ស​ប្រជាជន​កម្ពុជា និង​អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ
  • ១៩ កុម្ភៈ ១៩៨៥ ដល់ ០៩ មិថុនា ១៩៨៧ : អភិបាល​ខេត្ត​កំពង់ចាម
  • ១៣ មីនា ១៩៨៣ ដល់ ១៨ កុម្ភៈ ១៩៨៥ : ប្រធាន​យោធា ខេត្ត​កំពង់ចាម
  • ១១ ឧសភា ១៩៨២ ដល់ ១២ មីនា ១៩៨៣ : អនុ​ប្រធាន​យោធា ខេត្ត​កំពង់ចាម
  • ០៥ មីនា ១៩៨១ ដល់ ១០ ឧសភា ១៩៨២ : ប្រធាន​មន្ទីរ​យោធា​វរៈសេនា​តូច​លេខ​៣៣ ខេត្ត​កំពង់ចាម
  • ១៥ មិថុនា ១០៩៧ ដល់ ០៥ កក្កដា ១៩៨០ : អនុ​ប្រធាន​យោធា​វរៈ​សេនា​តូច​លេខ​៣៣ (ខេត្ត​កំពង់ចាម)
  • ០៨ មករា ១៩៧៩ ដល់ ១៤ មិថុនា ១៩៧៩ : ចូល​បម្រើ​កងទ័ព និង​ទទួល​ជា​ប្រធាន​ភស្តុភារ វរៈ​សេនា​តូច​លេខ​៣៣ ខេត្ត​កំពង់ចាម
| គ្រឿង​ឥស្សរិយយស |
  • ឥស្សរិយយស​យុទ្ធ​ជ័យ ចំនួន​៧​គ្រឿង
  • មេដាយ​ព្រះ​រាជាណាចក្រ​កម្ពុជា ថ្នាក់​សេនា
  • មេដាយ​ព្រះ​រាជាណាចក្រ​កម្ពុជា ថ្នាក់​ធិបឌិន្ទ
| ជីវិត​គ្រួសារ |
 ឯកឧត្ដម អ៊ុំ សារិទ្ធ បាន​រៀប​អាពាហ៍​ពិពាហ៍ និង​មាន​កូន​ចំនួន​៧​នាក់។
| ព័ត៌មាន​ទាក់ទង |

លោក ឧកញ៉ា សុខ គង់


[ឈ្មោះ]
សុខ គង់
[ងារ] ឧកញ៉ា
[កំណើត] ១៩៤៧
[ទី​កំណើត] ពាមជ័រ, ព្រៃវែង
[ឋានៈ] ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា
[ពី] ដល់ ២០០៥
[បន្ត​ពី]
[បន្ត​ដោយ]
គិត ម៉េង
បន្ទាត់
លោក សុខ គង់ [អាន​ថា​៖ សុខ-គង់] គឺ​ជា​អ្នក​ធុរកិច្ច​ដ៏​ល្បី​ឈ្មោះ​ម្នាក់​នៅ​កម្ពុជា បច្ចុប្បន្ន​គឺ​ជា​ប្រធាន​ក្រុមហ៊ុន​សូគីម៉ិច គ្រូប។
| ប្រវត្តិ |
លោក សុខ គង់ ជា​កូន​កសិករ​មាន​កំណើត​នៅ​ឆ្នាំ​១៩៤៧ នៅ​ឯ​ស្រុក​ពាម​ជ័រ ខេត្ត​ព្រៃវែង។
| ការ​សិក្សា |
  • បញ្ចប់​មធ្យម​សិក្សា ខេត្ត​ព្រៃវែង។
  • សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​គ្រប់គ្រង – សាកលវិទ្យាល័យ​ចម្រើន​ពហុ​បច្ចេក​វិទ្យា (០៩ សីហា ២០១០)
| ការ​ភៀស​ខ្លួន​វៀតណាម |
លោក សុខ គង់ និង​គ្រសារ​បា​ន​រួច​ផុត​ពី​របប​ខ្មែរ​ក្រហម ដោយ​សារ​បាន​ភៀស​ខ្លួន​រត់​ទៅ​នៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​មេសា ឆ្នាំ​១៩៧៥ និង​បន្ត​រស់​នៅ​ដល់​ឆ្នាំ​១៩៧៩ នៅ​តំបន់​ក្បែ​ព្រំដែន​ប្រទេស​កម្ពុជា។
| ការ​ចាប់​ផ្ដើម​ជំនួញ |
លោក សុខ គង់ និង​គ្រួសារ​បាន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ក្រោយ​ពី​របប​ខ្មែរ​ក្រហម​ដួល​ រលំ​ទៅ​ នា​ឆ្នាំ​១៩៧៩ ដោយ​ប្រកប​របរ​លក់​ដូរ​តិច​តូច​ ក្រោយ​មក​លោក​បាន​បើក​សិប្បកម្ម​ធ្វើ​សម្បក​កង់​, ស្បែក​ជើង​។ល។ បើ​តាម​ការ​ឲ្យ​ដឹង​ជំនួញ​ធ្វើសម្បក​កង់​កៅស៊ូ ដំបូង​នេះ​លោក​ចាប់​ផ្ដើម​ដើម​ទន់​ជាមួយ​នឹង​មាស​តែ​មួយ​ជី​ប៉ុណ្ណោះ។
នៅ​ឆ្នាំ​១៩៩០ លោក​ក៏​បាន​សម្រេច​បង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ សូ​គីម៉ិច ប្រេង​ឥន្ធនៈ និង​បោះ​បង់​ចោល​ជំនួញ​កង់​កៅស៊ូ បន្ទាប់​ពី​សេដ្ឋកិច្ច​ទីផ្សារ​សេរី​បាន​ចូល​មក​កម្ពុជា​។ បន្តិច​ម្ដង​ៗ​​មុខ​ជំនួញ​របស់​លោក​ក៏​បាន​រីក​ធំធាត់​ដល់​បច្ចុប្បន្ន។
| ក្រុមហ៊ុន​របស់​លោក |
ជំនួញ​របស់​លោក សុខ គង់ មាន​ការ​រីក​ធំ​ធាត់​ជា​ខ្លាំង មក​ទល់​ពេល​នេះ​លោក​មាន​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា ដោយ​ស្ថិត​ក្រោម​ដំបូល​ក្រុមហ៊ុន​សូគីម៉ិច​ គ្រូប មាន​ដូច​ជា៖
  • ក្រុមហ៊ុន សូគីម៉ិច ប្រេង
  • ក្រុមហ៊ុន​ សណ្ឋាគារ​សុខា
  • ក្រុម​ហ៊ុន គង់ ហុង កាត់ដេរ
  • ក្រុមហ៊ុន សុខា បូកគោ
  • ។ល។ 
| តំណែង​នានា |
ក្រៅ​ពី​នេះ លោក សុខ គង់ គឺ​ជា​អតីត​​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា។
| ងារ |
លោក សុខ គង់ មាន​ងារ​ជា «ឧកញ៉ា»។
| គ្រឿង​ឥស្សរិយយស |
  • សីហា ២០១០ – គ្រឿង​ឥស្សរិយយស​សម្ដេច​ព្រះ​មហាក្ស័ត្រិយានី ព្រះ​ស៊ីសុវត្ថិ កុសុមៈ នារី​រ័ត្នន៍ ថ្នាក់​មហា​សេរីវឌ្ឍន៍
| ព័ត៌មាន​ទាក់​ទង |

ឯក​ឧត្ដម សៅ រ៉ានី​


[ឈ្មោះ] សៅ រ៉ានី
[កំណើត] ០១ មករា ១៩៦២
[ទី​កំណើត] ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង
[ឋានៈ] តំណាង​រាស្ត្រ (មណ្ឌល​ព្រៃវែង)
[ពី] ២០០៨-២០១៣
បន្ទាត់
ឯក​ឧត្ដម សៅ រ៉ានី​ [អាន​ថា៖ សៅ-រ៉ា-នី] គឺ​ជា​តំណាង​រាស្ត្រ មណ្ឌល​ព្រៃវែង របស់​គណៈបក្ស​ ជាតិ​និយម នៅ​អណត្តិ​ទី​៤ ពី​ឆ្នាំ​២០០៨ ដល់​២០១៣។
| ប្រវត្តិ |
ឯក​ឧត្ដម សៅ រ៉ានី កើត​នៅ​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​១៩៦២ នៅ​ភូមិ​ដូន​ទុង ឃុំ​ប្រាសាទ ស្រុក​កំពង់​ត្របែក ខេត្ត​ព្រៃវែង។
| ការ​សិក្សា |
  • ១៩៨៤ - ១៩៨៦ : សញ្ញាប័ត្រ​មធ្យម​សិក្សា​កម្រិត​២ វិទ្យាល័យ​កំពង់​ត្របែក
  • ១៩៨១ – ១៩៨៣ : សញ្ញាប័ត្រ​មធ្យម​សិក្សា​កម្រិត​១ វិទ្យាល័យ​កំពង់​ត្របែក 
| ឡើង​កាន់​តំណែង |
ឯក​ឧត្ដម សៅ រ៉ានី គឺ​ជា​តំណាង​រាស្ត្រ មណ្ឌល​ព្រៃវែង របស់​គណៈបក្ស​ ជាតិនិយម នៅ​អណត្តិ​ទី​​​៤ ពី​ឆ្នាំ​២០០៨ ដល់​២០១៣។
| តំណែង​នានា |
  • សមាជិក​គណៈ​កម្មការ​មហា​ផ្ទៃ ការ​ពារ​ជាតិ អង្កេត បោស​សម្អាត និង​មុខងារ​សាធារណៈ
  • ២០០៣ – ២០០៧ : អគ្គ​ស្នងការ​រង​នគរ​បាល​ជាតិ ក្រសួង​មហាផ្ទៃ
  • ២០០៣ - ២០០៦ : ទីប្រឹក្សា​ផ្ទាល់​សម្ដេច​ក្រុម​ព្រះ ព្រះ​ប្រធាន​រដ្ឋសភា
  • ១៩៩៨ – ២០០២ : ប្រធាន​នាយកដ្ឋាន​នគរ​បាល​សេដ្ឋកិច្ច ក្រសួង​មហា​ផ្ទៃ
  • ១៩៩៩ – ២០០១ : ជំនួយ​ការ​សហរដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ 
| ជីវិត​គ្រួសារ |
ឯក​ឧត្ដម សៅ រ៉ានី បាន​រៀប​អាពាហ៍​ពិពាហ៍ និង​មាន​កូន​ចំនួន​៣​នាក់។
| ព័ត៌មាន​ទាក់ទង |
  • ប្រវត្តិ​សង្ខេប​តំណាង​រាស្ត្រ​នីតិកាល​ទី​៤ ២០០៨ – ២០១៣ (ខុមហ្វ្រែល)

ឯក​ឧត្ដម ជាម យៀប


[ឈ្មោះ]
ជាម យៀប​
[កំណើត] ២២ តុលា ១៩៤៦
[ទី​កំណើត] ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង
[ឋានៈ] តំណាង​រាស្ត្រ (មណ្ឌល​​ព្រៃវែង)
[ពី] ១៩៩៨-២០១៣
បន្ទាត់
ឯក​ឧត្ដម ជាម យៀប​ [អាន​ថា៖ ជៀម-យៀប] គឺ​ជា​តំណាង​រាស្ត្រ មណ្ឌល​ព្រៃវែង របស់​គណៈបក្ស​ ប្រជាជន​កម្ពុជា នៅ​អណត្តិ​ទី​២ និង​ទី​៤ ពី​ឆ្នាំ​១៩៩៨ ដល់​២០១៣ និង​ជា​អតីត​​អភិបាល​ខេត្ត​ព្រៃវែង សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។
| ប្រវត្តិ |
ឯក​ឧត្ដម ជាម យៀប កើត​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​១៩៤៦ នៅ​ភូមិ​ព្រែក​ចាម ឃុំ​បន្លិច​ប្រាសាទ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង។
| ការ​សិក្សា |
  •  - : បណ្ឌិត​ទស្សនវិជ្ជា ផ្នែក​ច្បាប់​ពាណិជ្ជកម្ម
  • ២០០៤ : បណ្ឌិត​ច្បាប់​សាកលវិទ្យាល័យ Northern California Global សហរដ្ឋ​អាមេរិក
  • ១៩៧៣ : បណ្ឌិត​សភា​យោធា​ពោធិ​ចិនតុង ភ្នំពេញ 
| ឡើង​កាន់​តំណែង |
ឯក​ឧត្ដម ជាម យៀប​ គឺ​ជា​តំណាង​រាស្ត្រ មណ្ឌល​ព្រៃវែង របស់​គណៈបក្ស​ ប្រជាជន​កម្ពុជា នៅ​អណត្តិ​ទី​​​២, ៣ និង​៤ ពី​ឆ្នាំ​១៩៩៨ ដល់​២០១៣។
| តំណែង​នានា |
  • ១៩៨០ – ១៩៨៧ : អភិបាល​ខេត្ត​ព្រៃវែង
  • ១៩៨៧ – ១៩៩៣ : អនុរដ្ឋមន្ត្រី និង​ជា​អគ្គ​នាយក​ក្រសួង​ទេសចរណ៍ មាន​បុព្វសិទ្ធិ និង​ឋានៈ​ស្មើ​រដ្ឋមន្ត្រី 
| ជីវិត​គ្រួសារ |
ឯក​ឧត្ដម ជាម យៀប រៀប​អាពាហ៍​ពិពាហ៍ និង​មាន​កូន​ចំនួន​៥​នាក់។
| ព័ត៌មាន​ទាក់ទង |
  • ប្រវត្តិ​សង្ខេប​តំណាង​រាស្ត្រ​នីតិកាល​ទី​៤ ២០០៨ ២០១៣ (ខុមហ្វ្រែល)

លោក​ជំទាវ ឡុង សាខន


[ឈ្មោះ]
ឡុង សាខន​
[កំណើត] ០៥ តុលា ១៩៥១
[ទី​កំណើត]
[ឋានៈ] តំណាង​រាស្ត្រ (មណ្ឌល​​ព្រៃវែង)
[ពី] ២០០៨-២០១៣
បន្ទាត់
លោក​ជំទាវ ឡុង សាខន​ [អាន​ថា៖ ឡុង-សា-ខន] គឺ​ជា​តំណាង​រាស្ត្រ មណ្ឌល​ព្រៃវែង របស់​គណៈបក្ស​ ប្រជាជន​កម្ពុជា នៅ​អណត្តិ​​ទី​៤ ពី​ឆ្នាំ​២០០៨ ដល់​២០១៣។
| ប្រវត្តិ |
លោក​ជំទាវ ឡុង សាខន កើត​នៅ​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​១៩៥១។
| ការ​សិក្សា |
  •  ថ្នាក់​ទី​៩​ចាស់ 
| ឡើង​កាន់​តំណែង |
លោក​ជំទាវ ឡុង សាខន​ គឺ​ជា​តំណាង​រាស្ត្រ មណ្ឌល​ព្រៃវែង របស់​គណៈបក្ស​ ប្រជាជន​កម្ពុជា នៅ​អណត្តិ​ទី​​​៤ ពី​ឆ្នាំ​២០០៨ ដល់​២០១៣។
| តំណែង​នានា |
  • មិន​មាន​ព័ត៌មាន 
| ជីវិត​គ្រួសារ |
មិន​មាន​ព័ត៌មាន។
| ព័ត៌មាន​ទាក់ទង |
  • ប្រវត្តិ​សង្ខេប​តំណាង​រាស្ត្រ​នីតិកាល​ទី​៤ ២០០៨ ២០១៣ (ខុមហ្វ្រែល)

ឯក​ឧត្ដម គង់ បូរ៉ា


[ឈ្មោះ]
គង់ បូរ៉ា
[កំណើត] ២០ កញ្ញា ១៩៧៤
[ទី​កំណើត]
[ឋានៈ] តំណាង​រាស្ត្រ (មណ្ឌល​ព្រៃវែង)
[ពី] ២០០៨-២០១៣
បន្ទាត់
ឯក​ឧត្ដម គង់ បូរ៉ា​ [អាន​ថា៖ គង់-បូ-រ៉ា] គឺ​ជា​តំណាង​រាស្ត្រ មណ្ឌល​ព្រៃវែង របស់​គណៈបក្ស​ សម រង្ស៊ី នៅ​អណត្តិ​ទី​៤ ពី​ឆ្នាំ​២០០៨ ដល់​២០១៣។
| ប្រវត្តិ |
ឯក​ឧត្ដម គង់ បូរ៉ា កើត​នៅ​ថ្ងៃ​ទី​២០ខែ​កញ្ញា ឆ្នាំ​១៩៧៤។
| ការ​សិក្សា |
  • ១៩៩១ – ១៩៩៥ : បរិញ្ញាប័ត្រ​វិទ្យាសាស្ត្រ ឯកទេស​ពេទ្យ​សត្វ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង
  • ១៩៨៧ – ១៩៨៨ : សញ្ញាប័ត្រ​មធ្យម​សិក្សា​កម្រិត​២ វិទ្យាល័យ​ភ្នំ​ដូន​ពេញ
  • ១៩៨១ – ១៩៨៧ : សញ្ញាប័ត្រ​មធ្យម​សិក្សា​កម្រិត​១ វិទ្យាល័យ​សុធារស ចតុម្មុខ 
| ឡើង​កាន់​តំណែង |
ឯក​ឧត្ដម គង់ បូរ៉ា គឺ​ជា​តំណាង​រាស្ត្រ មណ្ឌល​ព្រៃវែង របស់​គណៈបក្ស​ សម រង្ស៊ី នៅ​អណត្តិ​ទី​​​៤ ពី​ឆ្នាំ​២០០៨ ដល់​២០១៣។
| តំណែង​នានា |
  • មន្ត្រី​គ្រប់​គ្រង​រដ្ឋបាល​នាយកដ្ឋាន​ផលិតកម្ម​បសុព្យាបាល 
| ជីវិត​គ្រួសារ |
ឯក​ឧត្ដម គង់ បូរ៉ា បាន​រៀប​អាពាហ៍​ពិពាហ៍ និង​មាន​កូន​ចំនួន​១​នាក់។
| ព័ត៌មាន​ទាក់ទង |
  • ប្រវត្តិ​សង្ខេប​តំណាង​រាស្ត្រ​នីតិកាល​ទី​៤ ២០០៨ ២០១៣ (ខុមហ្វ្រែល)

ឯកឧត្ដម ប៊ិន ឈិន


[ឈ្មោះ] ប៊ិន ឈិន
[ងារ] ឯកឧត្ដម
[កំណើត] ១៧ សីហា ១៩៤៩
[ទី​កំណើត] ស្រុក​កំពង់លាវ ខេត្ត​ព្រៃវែង
[ឋានៈ]
ឧបនាយករដ្ឋមន្ត្រី
[ពី] ២០០៨ ដល់ បច្ចុប្បន្ន
[ឋានៈ] តំណាង​រាស្ត្រ (មណ្ឌល​​ព្រៃវែង)
[ពី] ១៩៩៨-២០១៣
[ឋានៈ] ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ
[ពី] ២០០១ – ២០០៧
[បន្ត​ពី] ចាន់ សុក
[បន្ត​ដោយ] ឯក សំអុល
បន្ទាត់
ឯកឧត្ដម ប៊ិន ឈិន [អាន​ថា៖ ប៊ិន-ឈិន] គឺ​ជា​​ឥស្សរជន​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន​លោក​គឺ​ជា​ឧបនាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន និង​ជា​​តំណាង​រាស្ត្រ មណ្ឌល​​ព្រៃវែង ពី​ឆ្នាំ​១៩៩៨ ដល់​២០១៣ និង​ជា​អតីត​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ពីរ​អណត្តិ​ពី​ឆ្នាំ​២០០១ ដល់​២០០៧។
| ប្រវត្តិ |
ឯក​ឧត្ដម ប៊ិន ឈិន កើត​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​១៩៤៩ នៅ​ឃុំ​ជើង​ទឹក ស្រុក​កំពង់លាវ ខេត្ត​ព្រៃវែង។
| ការ​សិក្សា |
  • សញ្ញាប័ត្រ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច 
| ឡើង​កាន់​តំណែង |
ឯក​ឧត្ដម ប៊ិន ឈិន​ គឺ​ជា​តំណាង​រាស្ត្រ មណ្ឌល​ព្រៃវែង របស់​គណៈបក្ស​ ប្រជាជន​កម្ពុជា នៅ​អណត្តិ​ទី​​​​៤ ពី​ឆ្នាំ​២០០៨ ដល់​២០១៣។
| តំណែង​នានា |
  • មុន​ឆ្នាំ​១៩៧៥ : សាស្ត្រាចារ្យ​មធ្យម​សិក្សា​បឋម​ភូមិ និង​ជា​សិស្ស​ជាន់​ខ្ពស់​ជំនាន់​ទី​២ សាលា​ជាតិ​រដ្ឋបាល
  • ១៩៨០ - ១៩៨២ : បុគ្គលិក​មន្ទីរ​ឧស្សាហកម្ម ពាណិជ្ជកម្ម​ ខេត្ត​ព្រៃវែង
  • ១៩៨២ – ១៩៨៤ : ប្រធាន​ការិយាល័យ​មន្ទីរ​ឧស្សាហកម្ម ពាណិជ្ជកម្ម ខេត្ត​ព្រៃវែង
  • ១៩៨៤ – ១៩៨៦ : ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេត្ត​ព្រៃវែង
  • ១៩៨៦ – ១៩៩០ : អនុប្រធាន​ខេត្ត​ទទួល​បន្ទុក​ផែន​ការ ខេត្ត​ព្រៃវែង
  • ១៩៩០ – ១៩៩២ : អនុប្រធាន​ខេត្ត​ទទួល​បន្ទុក​កសិកម្ម ខេត្ត​ព្រៃវែង
  • ១៩៩២ – ១៩៩៣ : អនុ​ប្រធាន​ទី​១ ខេត្ត​ព្រៃវែង
  • ១៩៩៣ - ១៩៩៨ : តំណាង​រាស្ត្រ មណ្ឌល​ព្រៃវែង
  • ១៩៩៨ – ២០០១ : សមាជិក​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ
| ជីវិត​គ្រួសារ |
មិន​មាន​ព័ត៌មាន។
| ព័ត៌មាន​ទាក់ទង |
  • ប្រវត្តិ​សង្ខេប​តំណាង​រាស្ត្រ​នីតិកាល​ទី​៤ ២០០៨ ២០១៣ (ខុមហ្វ្រែល)
  • ប៊ិន ឈិន

ឯកឧត្ដម ឯក សំអុល​


[ឈ្មោះ]
ឯក សំអុល​
[កំណើត] ២៥ កក្កដា ១៩៤៤
[ទី​កំណើត] ស្រុក​បា​ភ្នំ ខេត្ត​ព្រៃវែង
[ឋានៈ] ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ
[ពី] ២៦ មិថុនា ២០០៧ – បច្ចុប្បន្ន
[បន្ត​ពី] ប៊ិន ឈិន
[បន្ត​ដោយ] កំពុង​កាន់​តំណែង
[ឋានៈ] តំណាង​រាស្ត្រ (មណ្ឌល​ព្រៃវែង)
[ពី] ១៩៩៣ – ២០០៧
បន្ទាត់
ឯកឧត្ដម ឯក សំអុល​ [អាន​ថា៖ អែក-សំ-អុល] គឺ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ អណត្តិ​ទី​៤ និង​៥ ពី​ឆ្នាំ​២០០៧ ដល់​២០១៣ និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង ជា​ច្រើន​អណត្តិ។
| ប្រវត្តិ |
ឯកឧត្ដម ឯក សំអុល កើត​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​១៩៤៤ នៅភូមិ​ព្រេច ឃុំ​ស្ពឺ ស្រុក​បា​ភ្នំ ខេត្ត​ព្រៃវែង។
| ការ​សិក្សា |
  • សញ្ញាប័ត្រ​ឧត្តម​សិក្សា
  • បឋម​សិក្សា៖
    • ពី​ឆ្នាំ​១៩៥២ ដល់​១៩៥៧ រៀន​នៅ​សាលា​បឋម​សិក្សា​បំពេញ​វិជ្ជា​ឈើ​កាច់ ឃុំ​ឈើ​កាច់ ស្រុក​បា​ភ្នំ ខេត្ត​ព្រៃវែង ជាប់​វិញ្ញាបនប័ត្រ​បឋម​សិក្សា​បំពេញ​វិជ្ជា ឆ្នាំ​១៩៥៧
  • មធ្យម​សិក្សា៖
    • ឆ្នាំ​១៩៦២ ជាប់​សញ្ញាប័ត្រ​មធ្យម​សិក្សា​បឋម​ភូមិ ពេល​រៀន​នៅ​វិទ្យាល័យ​ព្រះ​យុគន្ធរ ថ្នាក់​ទី​៣​ទំនើប
    • ឆ្នាំ​១៩៦៣ ជាប់​បក្កវិញ្ញាប័ត្រ ទី​១ ផ្លោះ​ថ្នាក់​ទី​១ ពេល​រៀន​នៅ​ថ្នាក់​ទី​២​ទំនើប នៅ​វិទ្យាល័យ​ព្រះ​មុនីវង្ស ខេត្ត​បាត់ដំបង
    • ឆ្នាំ​១៩៧៤ ជាប់​បក្កវិញ្ញាប័ត្រ​ទី​២ ជាតិ និង​សហព័ន្ធ ខាង​សេរី​វិទ្យាសាស្ត្រ​ពិសោធន៍ នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ក្រុង​ភ្នំពេញ
  • កម្រិត​មហាវិទ្យាល័យ
    • ១៩៦៤ – ១៩៦៥ និស្សិត​សាស្ត្រាចារ្យ នៅ​មហាវិទ្យាល័យ​គរុកោសល្យ
    • ១៩៦៥ ជាប់​សញ្ញាប័ត្រ​សាស្ត្រាចារ្យ​មធ្យម​សិក្សា​បឋម​ភូមិ ជំនាញ​រូបវិទ្យា​គីមី
    • ១៩៦៦ – ១៩៧០ និស្សិត​មហាវិទ្យាល័យ​អក្សរ​សាស្ត្រ និង​មនុស្ស​សាស្ត្រ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ
    • ១៩៧០ ជាប់​បរិញ្ញាប័ត្រ​អក្សរ​សាស្ត្រ និង​អក្សរសិល្ប៍​ខ្មែរ
    • ១៩៧៩ វគ្គ​ឧត្ដម​ខាង​គ្រប់​គ្រង ជំនាន់​ទី​១ នៅ​សាលា​នយោបាយ ក្រសួង​អប់​រំ
    • ១៩៨២ – ១៩៨៣ សិក្សា​នៅ​ជំនាញ​គ្រប់​គ្រង​រដ្ឋបាល នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់
    • ១៩៨៣ – ១៩៨៤ សិក្សា​ជំនាញ​គ្រប់​គ្រង​ជាន់​ខ្ពស់ នៅ​ទីក្រុង​ហាណូយ សាធារណ​រដ្ឋ​សង្គម​និយម​រៀតណាម
    • មីនា មិថុនា – ១៩៩០ សិក្សា​ជំនាញ​រដ្ឋបាល​នៅ​ប្រទេស​អូស្ត្រាលី ក្រោម​ការ​ធានា​រ៉ាប់​រង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​អូស្ត្រាលី (QSA)
    • ១៩៩០ – ១៩៩១ សិក្សា​ក្រោយ​ឧត្ដម​សិក្សា​ពី​ចម្ងាយ ធ្វើ​ការ​ផង​រៀន​ផង​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ ជាប់​បរិញ្ញាប័ត្រ​ពុទ្ធិ​វិទ្យាសាស្ត្រ​អប្បបរមា
    • ១៩៩៣ ដល់​បច្ចុប្បន្ន សិក្សា​ស្រាវជ្រាវ​ខាង​ច្បាប់​ធម្មនុញ្ញ និង​ច្បាប់​សាធារណៈ
| ឡើង​កាន់​តំណែង |
សម័យ​ប្រជុំ​ពេញ​អង្គ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០០៧ សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ អណត្តិ​៣​ឆ្នាំ លើក​ទី​៤ និង​តែង​តាំង​ដោយ​ព្រះ​រាជ​ក្រឹត្យ​លេខ នស/រកត/​០៦០៧/២៥៦ ចុះ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០០៧។
| តំណែង​នានា |
  • ១៩៦៥ – ១៩៧០ : អភិរក្ស​បណ្ណាល័យ​មហាវិទ្យាល័យ​អក្សរ​សាស្ត្រ និង​មនុស្ស​សាស្ត្រ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រប​ខណ្ឌ​សាស្ត្រាចារ្យ​មធ្យម​សិក្សា​បឋម​ភូមិ
  • ១៩៧០ – ១៩៧៥ : អគ្គលេខាធិការ​នៃ​មហាវិទ្យាល័យ​អក្សរ​សាស្ត្រ និង​មនុស្ស​សាស្ត្រ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រប​ខណ្ឌ​សាស្ត្រាចារ្យ​មធ្យម​សិក្សា​ទុតិយ​ភូមិ
  • ១៩៧៥ – ៧ មករា ១៩៧៩ : កសិករ​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ
  • ១៩៨០ – ១៩៨៥ : ប្រធាន​នាយករដ្ឋាន​ឧត្ដម​សិក្សា​ក្រសួង​អប់​រំ នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា
  • ១៩៨៥ – ១៩៩៣ : អនុ​រដ្ឋមន្ត្រី​ក្រសួង​អប់​រំ ទទួល​បន្ទុក​ឧត្ដម​សិក្សា និង​សិក្សា​ឯក​ទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រដ្ឋ​កម្ពុជា
  • ១៩៩៣ – ១៩៩៨ : សមាជិក​សភា​ធម្មនុញ្ញ តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង និង​ជា​លេខាធិការ​គណៈ​កម្មការ​នីតិកម្ម នៃ​រដ្ឋ​សភា នីតិកាល​ទី​១
  • ១៩៩៨ – ២០០៣ : តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង និង​អនុ​ប្រធាន​គណៈកម្មការ​នីតិកម្ម នៃ​រដ្ឋសភា នីតិកាល​ទី​២
  • ២០០៣ – ២០០៧ : តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង និង​​ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​ នីតិកាល​ទី​៣ ក្រប​ខណ្ឌ​ឧត្តម​មន្ត្រី​ថ្នាក់​លេខ​១
  • ២៦ មិថុនា ២០០៧ – បច្ចុប្បន្ន : ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ
| ជីវិត​គ្រួសារ |
មិន​មាន​ព័ត៌មាន។
| ស្នាដៃ |
  • វិស័យ​អប់​រំ បាន​សរសេរ​ចុះ​ផ្សាយ​ក្នុង​សៀវភៅ​អ្នក​ឃោសនា និង​ឯកសារ​ចូល​រួម​សិក្ខាសាលា​អន្តរជាតិ​ពិសេស​នៅ​ពីណាំង ប្រទេស​ម៉ាឡេស៊ី ឆ្នាំ​១៩៩១
  • ស្រាវជ្រាវ​ច្បាប់​រដ្ឋធម្មនុញ្ញ​បណ្ដា​ប្រទេស​នានា​ច្បាប់​រៀប​ចំ​អង្គការ និង​បាន​ផ្ដួច​ផ្ដើម​គំនិត​ធ្វើ​ច្បាប់​ជា​ច្រើន
  • ស្រាវជ្រាវ និង​ចង​ក្រង​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា គ្រប់​ជំនាន់ (១៩៤៧ ដល់​បច្ចុប្បន្ន) និង​ស្រាវជ្រាវ​ឈ្មោះ​តំណាង​រាស្ត្រ​គ្រប់​ជំនាន់ ហើយ​បាន​បញ្ចូល​ក្នុង​គេហទំព័រ​របស់​រដ្ឋសភា
| ព័ត៌មាន​ទាក់ទង |

ឯកឧត្ដម មឹន ស៊ាន​


[ឈ្មោះ]
មឹន ស៊ាន​
[កំណើត] ១៥ មេសា ១៩៤៥
[ទី​កំណើត] ស្រុក​បា​ភ្នំ ខេត្ត​ព្រៃវែង
[ឋានៈ] តំណាង​រាស្ត្រ (មណ្ឌល​​ព្រៃវែង)
[ពី] ១៩៩៨-២០១០
[ឋានៈ] សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ
[ពី] ២០១០-បច្ចុប្បន្ន
បន្ទាត់
ឯក​ឧត្ដម មឹន ស៊ាន​ [អាន​ថា៖ មឹន-សៀន] គឺ​ជា​តំណាង​រាស្ត្រ មណ្ឌល​ព្រៃវែង របស់​គណៈបក្ស​ ប្រជាជន​កម្ពុជា នៅ​អណត្តិ​ទី​២, ទី​៣ និង​ទី​៤ ពី​ឆ្នាំ​១៩៩៨ ដល់​២០១០ និង​ជាសមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ពី​ឆ្នាំ​២០១០ ដល់​បច្ចុប្បន្ន​។
| ប្រវត្តិ |
ឯក​ឧត្ដម មឹន ស៊ាន កើត​នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​១៩៤៥ នៅ​ឃុំ​រក្ស​ជ័យ ស្រុក​បា​ភ្នំ ខេត្ត​ព្រៃវែង។
| ការ​សិក្សា |
  • ២០០៨ – បណ្ឌិត​ទស្សនវិជ្ជា​ច្បាប់ សាកល​វិទ្យាល័យ​ចម្រើន​ពហុ​បច្ចេក​វិទ្យា
  • ២០០៤ – អនុ​បណ្ឌិត​នីតិសាស្ត្រ សាកលវិទ្យាល័យ​ចម្រើន​ពហុ​បច្ចេក​វិទ្យា ភ្នំពេញ
  • ១៩៧១ – បរិញ្ញាប័ត្រ​អក្សរ​សាស្ត្រ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ 
| ឡើង​កាន់​តំណែង |
ឯក​ឧត្ដម មឹន ស៊ាន​ គឺ​ជា​តំណាង​រាស្ត្រ មណ្ឌល ​ព្រៃវែង របស់​គណៈបក្ស​ ប្រជាជន​កម្ពុជា នៅ​អណត្តិ​ទី​​​២, ៣ និង​៤ ពី​ឆ្នាំ​១៩៩៨ ដល់​២០១០ និង​ជា​អនុ​ប្រធាន​គណៈ​កម្មការ​សុខាភិបាល អតីត​យុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី។
ឯក​ឧត្ដម មឺន ស៊ាន ត្រូវ​បាន​តែង​តាំង​ជា​សមាជិកក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដោយ​ព្រះ​រាជក្រឹត្យ​លេខ នស/រកត/០៥១០/៤៤៣ ចុះ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១០
| តំណែង​នានា |
  • អនុ​ប្រធាន​គណៈ​កម្មការ​សុខាភិបាល អតីត​យុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​កិច្ចការ​នារី 
| ជីវិត​គ្រួសារ |
ឯក​ឧត្ដម មឹន ស៊ាន រៀប​អាពាហ៍​ពិពាហ៍ និង​មាន​កូន​ចំនួន​៦​នាក់។
| ព័ត៌មាន​ទាក់ទង |
  • ប្រវត្តិ​សង្ខេប​តំណាង​រាស្ត្រ​នីតិកាល​ទី​៤ ២០០៨ ២០១៣ (ខុមហ្វ្រែល)
  • មឹន ស៊ាន

ញឹម វណ្ណដា

ញឹម វណ្ណដា
[ឈ្មោះ] ញឹម វណ្ណដា
[ងារ] ឯកឧត្ដម
[កំណើត] ១២ កក្កដា ១៩៤៨
[ទី​កំណើត] ស្រុក​កំចាយ​មារ ខេត្ត​ព្រៃវែង
[ឋានៈ] តំណាង​រាស្ត្រ (មណ្ឌល​​ព្រៃវែង)
[ឋានៈ]​ ទេសរដ្ឋមន្ត្រី (ទទួល​បន្ទុក​បេសកកម្ម​ពិសេស)
[ពី​ឆ្នាំ] បច្ចុប្បន្ន
[បន្ត​ពី]
[បន្ត​ដោយ]
កំពុង​កាន់​តំណែង
បន្ទាត់
លោក ញឹម វណ្ណដា [អាន​ថា៖ ញឹម-វ៉ាន់-ដា] គឺ​ជាទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង នៅ​ក្នុង​រដ្ឋការ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
| ប្រវត្តិ |
លោក ញឹម វណ្ណដា កើត​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​១៩៤៨ នៅ​ភូមិ​បាយ៉ាប ឃុំ​ស៊ាងឃ្វាង ស្រុក​កំចាយ​មារ ខេត្ត​ព្រៃវែង។
| ការ​សិក្សា |
  • ២០០៤ – បណ្ឌិត​កិត្តិយស​ផ្នែក​គ្រប់​គ្រង​ធុរកិច្ច សាកលវិទ្យាល័យ​បារ៉ាត ប្រទេស​ឥណ្ឌា
  • - អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ
  • - បណ្ឌិត​កិត្តិយស​វិទ្យាសាស្ត្រ​នយោបាយ សាធារណរដ្ឋ​កូរ៉េ
| តំណែង​នានា |
  • ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​ជា​អនុប្រធាន​ទី​១ គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ
  • តំណាងរាស្ត្រ មណ្ឌល​ព្រៃវែង
  • រដ្ឋមន្ត្រី​ក្រសួង​យុវនីតិសម្បទា
| គ្រឿង​ឥស្សរិយយស |
  • គ្រឿង​ឥស្ស​រិយយស ព្រះ​រាជាណាចក្រ​កម្ពុជា ថ្នាក់​មហាសេរីវឌ្ឍន៍