Showing posts with label សិល្បករ.. Show all posts
Showing posts with label សិល្បករ.. Show all posts

លោក​ យស សាត

[ឈ្មោះ] យស សាត
[កំណើត] ១៩៣៩
[ទីកំណើត] ស្រុកកំចាយមារ, ខេត្តព្រៃវែង
[មរណភាព] ១០ មិថុនា ២០១២ (៧៣ឆ្នាំ)
[ឋានៈ] សិល្បករ (ចម្រៀងបុរាណ)
[ភរិយា] ជា ថុល
បន្ទាត់
លោក យស សាត [អានថា៖ យស់-សាត] ជាអតីតសិល្បករជើងចាស់ផ្នែកចាប៉ីដងវែងតាំង ពីសម័យសង្គមរាស្ត្រនិយម។
| ប្រវត្តិ |
លោក យស សាត កើតនៅឆ្នាំ១៩៣៩ ក្នុងភូមិ ត្រពាំងក្ដាម ឃុំ ព្រៃទទឹង ស្រុក កំចាយមារ ខេត្ត ព្រៃវែង។ ឪពុកឈ្មោះ យស ឌុច អតីតអ្នកច្រៀងភ្លេងការ ស្លាប់។ ឯម្ដាយឈ្មោះ យស ខាត់ ជាកសិករ ក៏ស្លាប់ដូចគ្នា។ លោកគឺជាកូនទី៧ ក្នុងចំណោមបងប្អូន៧នាក់ ដែលមាន ប្រុស៥ ស្រី៣។
| ការសិក្សា |
តាមការឲ្យដឹងពីភរិយារបស់លោកអ្នកស្រីជា ថុល លោក យស សាត ធ្លាប់ជាកូនសិស្សរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ស្នាក់នៅក្នុង វត្តឧណ្ណាលោម រាជធានីភ្នំពេញ។ លោកបាន បន្តការសិក្សានៅភ្នំពេញ បន្ទាប់ពីលោកបានរៀនចប់ថ្នាក់ នៅឯស្រុកកំណើតរបស់លោក។
| ការក្លាយជាតារា |
បើតាមការឲ្យដឹងពីភរិយារបស់លោក គ្រូដែលបង្ហាត់ឲ្យលោក យស សាត ចេះច្រៀងអាយ៉ៃ គឺស្មៀនឈិន ឪពុករបស់អ្នកចម្រៀងអាយ៉ៃ ឈិន ឈាង ។ លោក យស សាត ធ្លាប់មានឈ្មោះបោះសម្លេង តាំងពីសម័យសង្គមរាស្ត្រនិយម។ ដៃគូ អាយ៉ៃ ដែលសាកសម របស់លោកគឺអ្នកស្រី ណយ សំណាង និង អ្នកស្រី អ៊ុក សូផា ។
ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ លោកនិងសិល្បករសិល្បការិនី ដែលសេសសល់ពីការកាប់សម្លាប់ បានប្រមែប្រមូលគ្នា បង្កើតឲ្យមានសិល្បៈឡើងវិញ។ បន្ទាប់មកលោកក៏ បានចូលបម្រើការងារក្នុងក្រសួងព័ត៌មាន ជាប្រធាននាយកដ្ឋានសិល្បៈ ។ លោកធ្លាប់និពន្ធ និងដឹកនាំថត ក្នុងកម្មវិធីជាច្រើន នៅក្នុងស្ថានីយទូរទស្សន៍ជាតិ ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានបណ្ដុះបណ្ដាលសិល្បករសិល្បការិនី ជំនាន់ក្រោយបានជាច្រើនផងដែរ។
| ភាពល្បីឈ្មោះ |
លោកធ្លាប់ ទៅសម្ដែងនៅក្នុងសហរដ្ឋអាមេរិកចំនួន២លើក ក្នុងនោះ២០០៦ មួយលើក និង ឆ្នាំ២០០៧ មួយលើក។ ចំពោះគ្រឿងឥស្សរិយយសនិងប័ណ្ណសរសើរវិញ លោកធ្លាប់បានទទួលបានច្រើនលើកច្រើនសា មិនចាញ់អ្នកសិល្បៈជើងចាស់ផ្សេងទៀតនោះទេ ប៉ុន្តែប័ណ្ណសរសើរ ទាំងនោះបាត់អស់មួយចំនួន ដោយសារតែលោកឧស្សាហ៍រើផ្ទះ។។
| ជីវិតផ្ទាល់ខ្លួន |
លោក យស សាត ធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ចំនួន២លើក។ ភរិយាទី១ឈ្មោះ ញឹម សាម៉េន បច្ចុប្បន្នអាយុ៧៣ឆ្នាំ មានកូន៣ នាក់ ប្រុស២ ស្រី១ ស្លាប់ម្នាក់នៅក្នុងរបបខ្មែរក្រហម។ បច្ចុប្បន្នអ្នកស្រី ញឹម សាម៉េន បានបួសជាដូនជីគង់នៅវត្តសំពៅមាស ។ ភរិយាទី២ ឈ្មោះ ជា ថុល បច្ចុប្បន្នអាយុ៥៧ឆ្នាំ មានកូន៧នាក់ ស្រុស៥ ស្រី២។ កូនរបស់ភរិយាទី១ លោកបានរៀបចំទុកដាក់ ឲ្យមានគូស្រករអស់ហើយ ប៉ុន្តែកូនភរិយាទី២ ចំនួន៧នាក់ មិនទាន់រៀបចំ ទុកដាក់ឲ្យមានគូស្រករនៅឡើយទេ។ ផ្ទះរបស់លោកបច្ចុប្បន្នស្ថិតក្នុងភូមិ៦ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញរាជធានី ភ្នំពេញ (ខាងក្រោយ សណ្ឋាគារភ្នំពេញ ផ្លូវចូលតាមវិហារចាម តំបន់បឹងកក់) ។
| មរណភាព |
លោកធ្លាក់ខ្លួនឈឺ ពីឆ្នាំ២០០៧ ដំបូងឡើង លោកមានជំងឺទឹកនោមផ្អែម ប៉ុន្តែមិនទាន់ធ្ងន់ធ្ងរនោះទេ ។ នៅចុងឆ្នាំ២០១០ លោកចាប់ផ្ដើមធ្លាក់ខ្លួនឈឺកាន់តែខ្លាំង រហូតដល់ងើបពីកន្ទេលមិនរួច និងវង្វេងស្មារតី ។ ជំងឺរបស់លោក កាន់តែមានច្រើនមុខ ក្នុងនោះមានដូចជារលាកថ្លើម បូសថ្លើម រលាកទងប្រមាត់ ជាដើម។ លោកធ្លាប់ចូលបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកេតុមាលា ចំនួន៤លើក ។ ដោយជីវភាពមានការខ្វះខាត មិនមានលទ្ធភាពសម្រាកនៅក្នុងមន្ទីរពេទ្យ លោកត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាលនៅផ្ទះវិញ ។
ក្នុងរយៈពេលមួយសប្ដាហ៍នេះ លោកមិនអាចពិសាអាហារកើតនោះទេ គឺពិសាបានតែទឹកបន្តិចបន្តួចប៉ុណ្ណោះ ។ នៅម៉ោង ៥ព្រឹកថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១២ លោកបានទទួលមរណភាព ។ នៅម៉ោង៣ រៀលថ្ងៃ ចន្ទ ទី១១ ខែ មិថុនា ឆ្នាំ ២០១២ សពរបស់លោក ក្រុមគ្រួសារបានដង្ហែយកទៅបូជាក្នុងវត្ត ទួលសង្កែ ដែលស្ថិតក្នុង សង្កាត់ទួលសង្កែ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ។
| ព័ត៌មានទាក់ទង |

អ្នកស្រី ស្វែង សុជាតា


[ឈ្មោះ] ស្វែង សុជាតា
[កំណើត] ០៣ កុម្ភៈ ១៩៨០
[ទីកំណើត] ស្រុកពារាំង, ខេត្តព្រៃវែង
[ឋានៈ] សិល្បករ (តារាសម្ដែង)
អ្នកនាង ស្វែង សុជាតា [អានថា៖ ស្វែង-សុ-ជា-តា] ជាតារាសម្ដែងប្រកបដោយទេពកោសល្យម្នាក់ នាសម័យបច្ចុប្បន្ន។
| ប្រវត្តិ |
អ្នកនាង ស្វែង សុជាតា កើតនៅថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ ១៩៨០ ស្ថិតក្នុងភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។ ឪពុករបស់អ្នកនាងឈ្មោះ សោម ស្វែង ជាគ្រូបង្រៀន បច្ចុប្បន្នមានអាយុ ៨០ឆ្នាំ ចំណែកម្ដាយឈ្មោះ ជា ផង់ ជាកសិករ បច្ចុប្បន្នមានអាយុ ៨០ឆ្នាំ។ អ្នកនាងគឺជាកូនពៅ ក្នុងចំណោមបងប្អូន៣ នាក់ ប្រុស១ ស្រី២។ អ្នកនាង ធ្លាប់មានឈាមជ័រជាអ្នកសិល្បៈ ព្រោះយាយទួតរបស់អ្នកនាង គឺជាអតីតអ្នករាំរបាំនៅក្នុងព្រះបរមរាជវាំង កាលពីសង្គមរាស្ត្រនិយម។ គ្រួសាររបស់អ្នកនាងគឺមានស្ថានភាពមធ្យម ។
| ការសិក្សា |
កាលពីបឋមសិក្សា អ្នកនាងរៀននៅសាលាបឋមសិក្សា”ភូមិត្នោត” ដែលស្ថិតក្នុងភូមិកំណើតរបស់អ្នកស្រីតែម្ដង។ បន្ទាប់ពីបញ្ចប់ថ្នាក់បឋមសិក្សា អ្នកនាងបានបន្តទៅរៀននៅវិទ្យាល័យ “ញឹម វណ្ណដា ពារាំង” ដែលស្ថិតក្នុងទីរួមស្រុកពារាំង ខេត្តព្រៃវែង។ អ្នកនាងរៀននៅវិទ្យាល័យ ញឹម វណ្ណដា ពារាំង ត្រឹមថ្នាក់ទី១០ បន្ទាប់មកអ្នកនាងបានប្ដូរការសិក្សា មករៀននៅ”វិទ្យាល័យ បាក់ទូក”ក្នុងក្រុងភ្នំពេញ នៅឆ្នាំ១៩៩៦។ កាលណោះអ្នកនាងរៀនជាសិស្សបំពេញវិជ្ជា ប៉ុន្តែដោយជាប់រវល់ការងារច្រើនពេកអ្នកនាងក៏ឈប់ទៅវិញ ហេតុនេះអ្នកនាងរៀនមិនបានសញ្ញាបត្របាក់ឌុបនោះទេ។
| ការក្លាយជាតារា |
អ្នកនាងបានបញ្ជាក់ប្រាប់ថា កាលដែលអ្នកនាងរៀននៅ ថ្នាក់ទី១០ ក្នុងវ័យ១៦ឆ្នាំ (ឆ្នាំ១៩៩៦) អ្នកនាងបានប្រលងជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងខេត្តព្រៃវែង ក្នុងកម្មវិធីបវរកញ្ញាឯកទូទាំងប្រទេស។ អ្នកថា នៅឆ្នាំនោះកម្មវិធីប្រលងបវរកញ្ញាឯក ទូទាំងប្រទេសត្រូវបានរំលាយ ដោយមិនត្រូវបានប្រលងថ្នាក់ជាតិនោះទេ។ ក្រោយមកអ្នកនាង បានចូលបម្រើការងារក្នុងភោជនីយដ្ឋានមួយ នៅក្រុងភ្នំពេញ។ កាលណោះការងារដំបូងជាអ្នករត់ តុ ប៉ុន្តែអ្នកនាងធ្វើបានប្រហែលពីរសប្ដាហ៍ ថៅកែបានដំឡើងតួនាទីជាមេការ និងនៅធ្វើបានចំនួន២ឆ្នាំ ក៏ឈប់ទៅវិញ។ បន្ទាប់ពីនោះមក អ្នកនាងត្រូវបានអ្នកចម្រៀងអាយ៉ៃ លោក យស សាត ហៅមកថត ស្ប៉ត អប់រំខ្លីៗ ឲ្យទូរទស្សន៍ជាតិ។នៅឆ្នាំ១៩៩៩ អ្នកនាងត្រូវបានអ្នកដឹងនាំរឿងឈ្មោះ ប្រាក់ ច័ន្ធមន្នី ហៅថតរៀងភាគសម្រាប់ចាក់នៅក្នុងលើកញ្ចក់ទូរទស្សន៍អប្សរាប៉ុសិ៍្តលេខ១១ ដែលមានឈ្មោះថា “នាងលាជនាងលក្ខណ៍”គឺជាខ្សែភាពយន្តដំបូងបង្អស់របស់អ្នកនាង។ បន្ទាប់មកអ្នកនាងក៏មានឱកាស ថតរឿង និងខារ៉ាអូខេជាបន្តបន្ទាប់។ ក្នុងសកម្មភាពសម្ដែង ភាគច្រើនអ្នកនាងត្រូវបានអ្នកដឹកនាំ តម្រូវឲ្យដើរតួកាចឆ្នាស តួជាមេឃុំ ថ្នាក់ដឹកនាំក្រុមហ៊ុនជាដើម។
| ជីវិតគ្រួសារ |
អ្នកនាងបានប្រាប់ថា កាលដែលអ្នកនាងរៀននៅថ្នាក់ទី១០ អ្នកនាងមានស្នេហា ជាមួយអតីតស្វាមីរបស់នាងគឺលោក អេង ប៊ូឡុងដេត ដែលជាកូនអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់។ ស្នេហារបស់អ្នកនាងត្រូវបានឪពុកម្ដាយទាំងសងខាងមិនទទួលស្គាល់នោះទេ ។ ហេតុនេះអ្នកនាង និងអតីតស្វាមី ត្រូវចាកចេញពីផ្ទះរៀងៗខ្លួន មករស់នៅជាមួយបងជីដូនមួយក្នុងក្រុងភ្នំពេញ។
អ្នកនាង បានរៀបអាពាហ៍ពិពាហ៍ជាមួយ លោក អេង ប៊ូឡុងដេត នៅឆ្នាំ២០០០ ទទួលបានកូន៣នាក់ ស្រី១ ប្រុស២ ។ សេចក្ដីស្នេហាដែលឪពុកម្ដាយទាំងសងខាងមិនពេញចិត្តនោះ ប្រព្រឹត្តទៅបានរយៈពេលជាង១០ឆ្នាំ ក្រោយមកអ្នកនាង និងស្វាមី ត្រូវបានចែកផ្លូវគ្នា នៅក្នុងឆ្នាំ ២០១០។ បច្ចុប្បន្នលោក អេង ប៊ូឡុងដេត អតីតស្វាមីរបស់អ្នកនាង បានរៀបអាពាហ៍ពិពាហ៍ភរិយាថ្មីមួយទៀត ចំណែកអ្នកនាងមិនទាន់គិតគូររឿងនោះនៅឡើយទេ។
អ្នកនាងបានបញ្ជាក់ថា ស្នេហាគឺគ្រាន់តែជាការលេងសើចនៅក្នុងជីវិតរបស់អ្នកនាងតែប៉ុណ្ណោះ គ្មានអ្វីស្ថិតស្ថេរនោះទេ ហេតុនេះអ្នកនាងមិនចង់ឲ្យកើតមាន ជាលើកទី២ មកលើជីវិតអ្នកនាងទៀតទេ។ អ្វីដែលអ្នកនាង ត្រូវគិតទៅថ្ងៃខាងមុខ គឺអ្នកនាងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីកូនៗរបស់អ្នកនាង និងសិល្បៈប៉ុណ្ណោះ។
| ស្នាដៃ និងពានរង្វាន់ |
អ្នកនាងបានប្រាប់ថា ចាប់តាំងពីអ្នកនាងប្រឡូកក្នុងវិស័យសិល្បៈ អ្នកនាងបានថតរឿងច្រើនគួរសម ដែលមានមិនតិចជាង១០០រឿងនោះទេ។ ចំពោះខារ៉ាអូខេ និងស្ប៉តពាណិជ្ជកម្មវិញក៏កាន់តែច្រើនផងដែរ ។ រឿងដែលល្បីជាងគេមានដូចជា “តេជោដំឌិន” “កូនស្ដេចដំរីស”  “ទឹកចិត្តគ្រូបង្រៀន”  “ផ្កាដុះលើថ្ម”  “មរណមាតា “, ” ភូមិគ្រឹះចម្លែក “, និងរឿង ” រាជិនីបញ្ញាពណ៌ “ជាដើម។
ការចេញទៅសម្ដែងនៅបរទេស
អ្នកនាងបានប្រាប់ថា អ្នកនាងធ្លាប់ទៅសម្ដែងនៅបរទេសចំនួន៥ប្រទេសនៅក្នុងឆ្នាំ២០០៩ ជាប់ៗគ្នា ក្នុងនោះ មានប្រទេស បារាំង ហូឡង់ បែលហ្ស៊ិក ស្វីស និងប្រទេសអាល្លឺម៉ង់។
អ្នកនាងបានប្រាប់ថា បន្ទាប់ពីអ្នកនាងចាប់ប្រឡូកក្នុងវិស័យសិល្បៈ អ្នកនាងធ្លាប់បានទទួលបានពានរង្វាន់ចំនួន៣ លើករួចមកហើយ ក្នុងនោះទី១ពានរង្វាន់ ថាស មាស ដែលចេញដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឆ្នាំ ២០០៨។ ទី២ ពានរង្វាន់ ដែលចេញដោយផលិតកម្មក្នុងស្រុកមួយ ប៉ុន្តែអ្នកនាង មិនចាំឈ្មោះនោះទេ និងទី៣ ពានរង្វាន់ពីកម្មវិធី អាណាចក្រតារា “ជាតារាឆ្នាសប្រចាំឆ្នាំ២០១១” ដែលរៀបចំដោយ ក្រុមហ៊ុន Sabay។
| វីដេអូ |
តួយ៉ាងការសម្ដែងអាយ៉ៃរបស់អ្នកនាង ស្វែង សុជាតា៖
| ព័ត៌មានទាក់ទង |

លោក ម៉ក់ កាណេន


[ឈ្មោះ] ម៉ក់ កាណេន
[ឈ្មោះសិល្បៈ] តាសាឡាត់
[កំណើត] ១៩៤២ (អត្តសញ្ញាណប័ណ្ណ ០១ មករា ឆ្នាំ ១៩៤៨)
[ទីកំណើត] ស្រុក កញ្ជ្រៀច ខេត្ត ព្រៃវែង
[ឋានៈ] សិល្បករ (តារាកំប្លែង, អាយ៉ៃ)
[ភរិយា]
លោក ម៉ក់ កាណេន [អានថា៖ ម៉ក់-កា-ណេន] ឬ នាយសាឡាត់ គឺជាតារាកំប្លែង, អាយ៉ៃនាសម័យបច្ចុប្បន្ន។ ទីលំនៅបច្ចុប្បន្ន ស្ថិតក្នុងភូមិ បូរីពេញចិត្ត សង្កាត់ ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។
| ប្រវត្តិ |
តាសាឡាត់ មានឈ្មោះដើម ម៉ក់ កាណេន កើតនៅឆ្នាំ១៩៤២ (ក្នុងអត្តសញ្ញាណប័ណ្ណ ០១ មករា ឆ្នាំ ១៩៤៨ ) ស្ថិតក្នុងភូមិ ពោធិទង ឃុំ កញ្ជ្រៀច ស្រុក កញ្ជ្រៀច ខេត្ត ព្រៃវែង ។ លោកគឺជាកូនទី៦ ក្នុងចំណោមបងប្អូន៨នាក់ ប្រុស៥ ស្រី៣។ ឪពុករបស់លោកឈ្មោះ ម៉ក់ មាស ចំណែកម្ដាយឈ្មោះ ហែម សឹម គាត់ទាំងពីរជាកសិករ ស្លាប់។ លោកមិនមានបងប្អូន ជាប់សាច់ឈាមជាអ្នកសិល្បៈនោះទេ ពោលគឺមានតែលោកម្នាក់គត់។
| ការសិក្សា |
កាលពីលោកមានអាយុ៦ឆ្នាំ ម្ដាយឪពុករបស់លោកបានជញ្ជួនលោកទៅរៀននៅក្នុង “វត្តពោធិទង” ដែលស្ថិតក្នុងភូមិ ពោធិទង ឃុំ កញ្ជ្រៀច ស្រុក កញ្ជ្រៀច ខេត្ត ព្រៃវែង ។ បន្ទាប់មកម្ដាយ ឪពុករបស់លោកបានបញ្ជូនលោក ទៅរៀននៅសាលាបឋមសិក្សា “វត្តមហាលាភ” ស្ថិតក្នុង ឃុំ មហាលាភ ស្រុក កោះសូទិន ខេត្ត កំពង់ចាម ។ ក្រោយពីបញ្ចប់ថ្នាក់បឋមសិក្សា លោកបានបន្តទៅរៀននៅ “វិទ្យាល័យ ព្រះសីហនុខេត្តកំពង់ចាម” ។ លោករៀនបានចប់ថ្នាក់ទី៤ សម័យដើម ដោយមាននិស្ស័យខាងសិល្បៈ លោកក៏ឈប់រៀនមកចូលប្រឡូកសិល្បៈ។ ម្ដាយឪពុករបស់លោក មិនចង់ឲ្យលោកធ្វើជាអ្នកសិល្បៈនោះទេ ពោលគឺចង់ឲ្យធ្វើជាគ្រូបង្រៀនច្រើនជាង ប៉ុន្តែដោយសារតែលោក ជាមនុស្សមាននិស្ស័យខាងសិល្បៈ លោកក៏ចេះតែជម្នះម្ដាយឪពុក រហូតបានចូលសិល្បៈ។
| ការក្លាយជាតារា |
កាលលោករៀននៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម លោកគឺជាមនុស្សចូលចិត្តសិល្បៈផ្នែកបូរាណ ជាពិសេសសិល្បៈអាយ៉ៃរឿង និង កំប្លែង។ នៅក្នុងវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម មានក្រុមសិល្បៈច្រើនក្រុម ប៉ុន្តែមិនមានក្រុមមួយណាដែលមានសមត្ថភាពលើក្រុមរបស់លោកនោះទេ ពោលគឺមានតែក្រុមសិល្បៈរបស់លោក ប៉ុណ្ណោះ។
ក្រោយពីលោកឈប់រៀន នៅខ្ទង់ឆ្នាំ១៩៦៥ លោកបានចូលលេងសិល្បៈជាមួយក្រុមចម្រៀងអាយ៉ៃ ឈ្មោះ អ្នក សុទំ ដែលស្ថិតខាងជើងវត្តទួលទំពូង ក្រុងភ្នំពេញ។
ការលេងសិល្បៈជាមួយអ្នកចម្រៀងអាយ៉ៃអ្នកសុទំ លោកល្បីខាងច្រៀងមានសំឡេងដូចអ្នកចម្រៀងអាយ៉ៃឯក ឈ្មោះ តាសាលួត ។ លោកថា នៅសម័យនោះនរណាក៏ល្បីថា លោកច្រៀងមានសំឡេងដូចអ្នកចម្រៀងអាយ៉ៃឯក តាសាលួត ដែរ។
អានប្រវត្តិលម្អិតនៅគេហទំព័រសប្បាយ។
| ជីវិតគ្រួសារ |
លោកធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ ចំនួន៣លើករួចមកហើយ។ លើកទី១ លោករៀបអាពាហ៍ពិពាហ៍ជាមួយ អ្នកស្រី កែវ សំអាត ក្នុងឆ្នាំ ១៩៦៥ ទទួលបានកូន៤នាក់ ប្រុស២ស្រី២ ។ លើកទី២ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ចាន់ លីហ៊ាន ក្នុងឆ្នាំ១៩៨៥ ទទួលបានកូន៣ នាក់ប្រុស២ ស្រី១។ លើកទី៣ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី នូ ឡា សញ្ជាតិអូស្ត្រាលី ក្នុងឆ្នាំ១៩៩០ មិនមានកូននោះទេ។ កូនរបស់លោកបានស្លាប់២នាក់នៅក្នុងរបបខ្មែរក្រហម ចំណែក៥នាក់ផ្សេងទៀតត្រូវបានភរិយារបស់លោក អ្នកស្រី នូ ឡា ជនជាតិអូស្ត្រាលី ធានាទៅរស់នៅឯប្រទេសអូស្ត្រាលីទាំងអស់។
| ស្នាដៃ |
បន្ទាប់ពីលោកបានចូលជាអ្នកសិល្បៈ លោកធ្លាប់បានប័ណ្ណសរសើរច្រើនគួរសម។ ក្នុងនោះ មានទាំងក្នុងសម័យសង្គមរាស្ត្រនិយម និងក្នុងសម័យបច្ចុប្បន្ន ។ នៅសម័យសង្គមរាស្ត្រនិយម លោកធ្លាប់បានប័ណ្ណសរសើរចំនួន២ ដោយនៅក្នុងនោះ លោកធ្លាប់បានទទួលពីអតីតព្រះមហាក្សត្រ នរោត្ដម សីហនុ ១លើក និង ទទួលពីក្រសួងមហាផ្ទៃ១លើក។ ចំណែកនៅសម័យបច្ចុប្បន្នវិញ លោកធ្លាប់បានទទួលប័ណ្ណសរសើរនិងមេដៃកិត្តិយស ៤ទៅ៥ ផងដែរ ។
| វីដេអូ |
តួយ៉ាងការសម្ដែងរបស់លោក ម៉ក់ កាណេន ហៅនាយសាឡាត់៖
| ព័ត៌មានទាក់ទង |

លោក លាង ស៊ីកន


[ឈ្មោះ]
លាង ស៊ីកន
[កំណើត] ១៩៧៤
[ទី​កំណើត] ស្រុក​ពារាំង, ខេត្ត​ព្រៃវែង
[ឋានៈ] សិល្បករ (​វិចិត្រករ) 
បន្ទាត់
លោក លាង ស៊ីកន [អាន​ថា៖ លាង-ស៊ី-កន] ជា​វិចិត្រករ​គំនូរ​ច្នៃ​ប្រឌិត ដែល​មាន​ទេពកោសល្យ​យ៉ាង​ខ្ពស់​ម្នាក់​នៅ​ប្រទេស​កម្ពុជា។
| ប្រវត្តិ |
លោក លាង ស៊ីកន កើត​នៅ​ឆ្នាំ​១៩៧៤ គឺ​ជា​កូន​កសិករ​នៃ​ក្រុម​គ្រួសារ​ក្រីក្រ​មួយ​នៅ​ស្រុក​ពារាំង ខេត្ត​ព្រៃវែង។
| ការ​សិក្សា |
នា​អំឡុង​ឆ្នាំ​១៩៩២ លោក​​បាន​ជិះ​កង់​មក​ដល់​ក្រុង​ភ្នំពេញដើម្បី​ស្វែង​រៀន​វិជ្ជា​ជា​ វិចិត្រករ នៅ​សាលា​វិចិត្រ​សិល្បៈ​ក្នុង​ក្រុង​ភ្នំពេញ រហូត​បាន​បញ្ចប់​ការ​សិក្សា​ពី​សាលា​វិចិត្រ​សិល្បៈ។
| ការ​ក្លាយ​ជា​វិចិត្រករ |
​នៅ​ឆ្នាំ​២០០០ រូប​គំនូរ​របស់​គាត់​ស្ដីពី​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ បាន​ទទួល​ជ័យ​លាភី​លេខ​២ នៅ​ក្នុង​ពិព័រណ៍​បេតិកភណ្ឌ​ពិភពលោក ដែល​ប្រារព្ធ​ឡើង​នៅ​កម្ពុជា ហើយ​រូប​បន្ទាប់​មក​ទៀត​ស្ដីពី​សិទ្ធិ​ស្ត្រី និង​បុរស បាន​ជាប់​ជ័យ​លាភី​លេខ​១ នៅ​ក្នុង​ពិព័រណ៍​ស្នាដៃ​អង្គការ​សហប្រជាជាតិ​នៅ​អាមេរិក។​
| ភាព​ល្បី​ឈ្មោះ |
។
| ជីវិត​ផ្ទាល់​ខ្លួន |
មិន​មាន​ព័ត៌មាន។
| ព័ត៌មាន​ទាក់ទង |

លោក ឧកញ៉ា សុខ គង់


[ឈ្មោះ]
សុខ គង់
[ងារ] ឧកញ៉ា
[កំណើត] ១៩៤៧
[ទី​កំណើត] ពាមជ័រ, ព្រៃវែង
[ឋានៈ] ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា
[ពី] ដល់ ២០០៥
[បន្ត​ពី]
[បន្ត​ដោយ]
គិត ម៉េង
បន្ទាត់
លោក សុខ គង់ [អាន​ថា​៖ សុខ-គង់] គឺ​ជា​អ្នក​ធុរកិច្ច​ដ៏​ល្បី​ឈ្មោះ​ម្នាក់​នៅ​កម្ពុជា បច្ចុប្បន្ន​គឺ​ជា​ប្រធាន​ក្រុមហ៊ុន​សូគីម៉ិច គ្រូប។
| ប្រវត្តិ |
លោក សុខ គង់ ជា​កូន​កសិករ​មាន​កំណើត​នៅ​ឆ្នាំ​១៩៤៧ នៅ​ឯ​ស្រុក​ពាម​ជ័រ ខេត្ត​ព្រៃវែង។
| ការ​សិក្សា |
  • បញ្ចប់​មធ្យម​សិក្សា ខេត្ត​ព្រៃវែង។
  • សញ្ញាប័ត្រ​ថ្នាក់​បណ្ឌិត​កិត្តិយស​ទស្សនវិជ្ជា ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​គ្រប់គ្រង – សាកលវិទ្យាល័យ​ចម្រើន​ពហុ​បច្ចេក​វិទ្យា (០៩ សីហា ២០១០)
| ការ​ភៀស​ខ្លួន​វៀតណាម |
លោក សុខ គង់ និង​គ្រសារ​បា​ន​រួច​ផុត​ពី​របប​ខ្មែរ​ក្រហម ដោយ​សារ​បាន​ភៀស​ខ្លួន​រត់​ទៅ​នៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​មេសា ឆ្នាំ​១៩៧៥ និង​បន្ត​រស់​នៅ​ដល់​ឆ្នាំ​១៩៧៩ នៅ​តំបន់​ក្បែ​ព្រំដែន​ប្រទេស​កម្ពុជា។
| ការ​ចាប់​ផ្ដើម​ជំនួញ |
លោក សុខ គង់ និង​គ្រួសារ​បាន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ក្រោយ​ពី​របប​ខ្មែរ​ក្រហម​ដួល​ រលំ​ទៅ​ នា​ឆ្នាំ​១៩៧៩ ដោយ​ប្រកប​របរ​លក់​ដូរ​តិច​តូច​ ក្រោយ​មក​លោក​បាន​បើក​សិប្បកម្ម​ធ្វើ​សម្បក​កង់​, ស្បែក​ជើង​។ល។ បើ​តាម​ការ​ឲ្យ​ដឹង​ជំនួញ​ធ្វើសម្បក​កង់​កៅស៊ូ ដំបូង​នេះ​លោក​ចាប់​ផ្ដើម​ដើម​ទន់​ជាមួយ​នឹង​មាស​តែ​មួយ​ជី​ប៉ុណ្ណោះ។
នៅ​ឆ្នាំ​១៩៩០ លោក​ក៏​បាន​សម្រេច​បង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ សូ​គីម៉ិច ប្រេង​ឥន្ធនៈ និង​បោះ​បង់​ចោល​ជំនួញ​កង់​កៅស៊ូ បន្ទាប់​ពី​សេដ្ឋកិច្ច​ទីផ្សារ​សេរី​បាន​ចូល​មក​កម្ពុជា​។ បន្តិច​ម្ដង​ៗ​​មុខ​ជំនួញ​របស់​លោក​ក៏​បាន​រីក​ធំធាត់​ដល់​បច្ចុប្បន្ន។
| ក្រុមហ៊ុន​របស់​លោក |
ជំនួញ​របស់​លោក សុខ គង់ មាន​ការ​រីក​ធំ​ធាត់​ជា​ខ្លាំង មក​ទល់​ពេល​នេះ​លោក​មាន​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា ដោយ​ស្ថិត​ក្រោម​ដំបូល​ក្រុមហ៊ុន​សូគីម៉ិច​ គ្រូប មាន​ដូច​ជា៖
  • ក្រុមហ៊ុន សូគីម៉ិច ប្រេង
  • ក្រុមហ៊ុន​ សណ្ឋាគារ​សុខា
  • ក្រុម​ហ៊ុន គង់ ហុង កាត់ដេរ
  • ក្រុមហ៊ុន សុខា បូកគោ
  • ។ល។ 
| តំណែង​នានា |
ក្រៅ​ពី​នេះ លោក សុខ គង់ គឺ​ជា​អតីត​​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា។
| ងារ |
លោក សុខ គង់ មាន​ងារ​ជា «ឧកញ៉ា»។
| គ្រឿង​ឥស្សរិយយស |
  • សីហា ២០១០ – គ្រឿង​ឥស្សរិយយស​សម្ដេច​ព្រះ​មហាក្ស័ត្រិយានី ព្រះ​ស៊ីសុវត្ថិ កុសុមៈ នារី​រ័ត្នន៍ ថ្នាក់​មហា​សេរីវឌ្ឍន៍
| ព័ត៌មាន​ទាក់​ទង |

លោក ឈឿន ឧត្តម


[ឈ្មោះ]
ឈឿន ឧត្តម
[កំណើត] ០៣ មេសា ១៩៧៩
[ទី​កំណើត]  ខេត្ត​ព្រៃវែង
[ឋានៈ] សិល្បករ (​ចម្រៀង​សម័យ)
បន្ទាត់
លោក ឈឿន ឧត្តម [អាន​ថា៖ ឈឿន-ឧ-ត្តម] គឺ​ជា​តារា​ចម្រៀង​សម័យ ​ដ៏​ល្បី​ឈ្មោះ​ម្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ទសវត្សរ៍​២០០១ និង​២០០៩។
| ប្រវត្តិ |
លោក ឈឿន ឧត្តមកើត​នៅ​​ថ្ងៃ​ទី​០៣ មេសា ១៩៧៩នៅ​ខេត្ត​ព្រៃវែង។
| ការ​សិក្សា |
មិនទាន់មាន
| ការ​ក្លាយ​ជា​តារា |
មិនទាន់មាន
| វីដេអូ |