Showing posts with label ព្រះគ្រូចៅអធិការ. Show all posts
Showing posts with label ព្រះគ្រូចៅអធិការ. Show all posts

ព្រះ​នាម​ដើម ទុយ ភារម្យ

[ព្រះ​នាម​ដើម] ទុយ ភារម្យ 
[ព្រះ​នាម​ពេញ] ព្រះ​មហា ទុយ ភារម្យ កល្យាណធម្មោ
[សាមណស័ក្តិ] ព្រះ​មហា
[សង្កាត់] គណៈ​មហា​និកាយ
[ប្រសូត] ០២/០៣​/ព.ស.២៥២៧​
[អនិច្ចធម្ម] ព.ស.​
[ឋានៈ] ចៅ​អធិការ (វត្ត​សែនសុខ)​
[
បន្ត​ពី]ជាព្រះចៅអធិការទី១
[
បន្ត​ដោយ]


Ø ព្រះ​មហា ទុយ ភារម្យ [អាន​ថា៖ ទុយ-ភារម្យ] ​ជា​ព្រះ​ចៅ​អធិការ​វត្ត​សែនសុក ដែលស្ថិតនៅភូមិសែនសុខទី១ សង្កាត់ឃ្មួយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុង​រជ្ជកាល​បច្ចុប្បន្ន។
 | ព្រះ​ជីវប្រវត្តិ |
Ø ព្រះមហា ទុយ ភារម្យ ប្រសូត្រនៅថ្ងៃទី០២ខែមីនា ឆ្នាំ១៩៨៧ នៅភូមិ ស្នួល ឃុំស្ពឺ ក​ ស្រុកបាភ្នំ ខេត្តព្រៃវែង ។បិតានាមៈ ជាម ទុយ មាតានាមៈ សាន អ៊ុក មានបងប្អូនបង្កើតរូមផ្ទៃចំនួន ៩នាក់ ប្រុស ៧នាក់ ស្រី២នាក់ ហើយ លោក ជាបុត្រទី៧ក្នុងគ្រូសារ ។
ដោយមច្ចុរាជគ្មានត្រាប្រណីព្យាធិអប្រីយ៍ចិត្តប្ញស្យា មកប្រហារមាតានាម សាន អ៊ុក អោយមរណាធ្វើអោយបុត្រភ្ងាកំព្រាមាតាតាំងពីក្មេងមក។
| ការ​សិក្សា |
Ø នៅឆ្នាំ ១៩៩៣ កុមារា ទុយភារម្យ ត្រូវបានបិតាបញ្ជូនអោយទៅសិក្សារៀនសូត្រនៅសាលាបឋមសិក្សាវត្តកកោះជ្រុំ ភូមិស្ពឺ  ឃុំស្ពឺ.ក ស្រុកបាភ្នំ ខេត្តព្រៃវែង។ កុមារា ទុយ ភារម្យ  បានប្រឹងប្រែងតស៊ូរៀនសូត្ររហូតបានចប់កម្រិតបឋមសិក្សានៅក្នុងឆ្នាំ ១៩៩៩។ ក្រោយពីឆ្លងកាត់ថ្នាក់បឋមសិក្សា មានចំណេះដឹងគួរសម អាចជាយានឆ្លងទៅរកពន្លឺងនាគតបានខ្លះ និងដោយមាននិស្ស័យផ្នែកខាងព្រះសាសនាតាំងពីកំណើតផង កុមារា ទុយ ភារម្យ ក៏បានចូលធ្វើជា អន្តេវាសិក(កូនសេក្ខ) ព្រះសង្ឃវត្តកំរ៉ែងនៅក្នុងឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០០ហើយកុមារា ទុយ ភារម្យ ក៏បានចូលសិក្សាបន្តរនៅអនុវិទ្យាល័យស្ពឺ.ក ឃុំស្ពឺ.ក ស្រុក​បាភ្នំ ខេត្តព្រៃវែង នៅក្នុងឆ្នាំ១៩៩៩ ដល់២០០០ផងដែល។
| ការ​សាង​ព្រះ​ផ្នួស |
Ø នៅឆ្នាំ ២០០០ កុមារា ទុយ ភារម្យក៏មានព្រះជន្ម ១៣ឆ្នាំ ហើយដោយមានសទ្ធាជ្រះថ្លាដ៍ក្រៃលែង និង ជឿជាក់យ៉ាងច្បាស់ចំពោះព្រះពុទ្ធសាសនា កុមារា ទុយភារម្យ ក៏បានបង្គំចិត្តលាបិតាសុំអនុញាតិ្តសាង​​​បព្វជ្ជា ជាសាមណេរ ក្នុងពទ្ធសីមាវត្តកំរ៉ែងរតនារ៉ាម(ហៅវត្តកំរ៉ែង) ឃុំស្ពឺ.ក ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានព្រះគ្រួធម្មកេសរោ ឆែមសុកាន ជាព្រះឧបជ្ឈាយ៍ ។
Ø នៅឆ្នាំ ២០០៨  សាមណេរ ទុយ ភារម្យក៏មានព្រះជន្មគ្រប់២១ឆ្នាំបរិបូរណ៍ ហើយក៏បានសុំការអនុញាតិ្តអំពីសំណាក់ព្រះគ្រួ មេត្តាធម្មធរ អរិយមុនីនុតវណ្ណៈ ដើម្បីឧបសម្បទា ជាភិក្ខុភាវៈក្នុងពទ្ធសីមាវត្តកំរ៉ែងរតនារាម (ហៅវត្តកំរ៉ែង) ឃុំស្ពឺ.ក ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានព្រះគ្រួ មេត្តាធម្មធរ អរិយមុនីនុតវណ្ណៈ ជាព្រះឧបជ្ឈាយ៍ ព្រះភិក្ខុ ធម្មមុនី មួន សុផល និង ព្រះភិក្ខុ ជា សុក្រឹត ជាព្រះឧបសម្បទាចារ្យ ហើយ ត្រូវបានព្រះឧបជ្ឈាយ៍ តាំងនាមបញ្ញត្តិ ថា កល្យាណធម្មោ ។
|ការសិក្សារៀនសូត្រផ្នែកខាងព្រះពុទ្ធសាសនា|
·        នៅឆ្នាំ ២០០០ដល់២០០១ សមណសិស្ស ទុយភារម្យបានចូលរៀនធម្មវិន័យ ថ្នាក់ត្រីនៅវត្តកំរ៉ែង ឃុំស្ពឺ.ក ស្រុកបាភ្នំ ហើយបានប្រឡងជាប់ទទួលវិញ្ញាបនប័ត្រធម្មវិន័យថ្នាក់ត្រី(ធម្មកោសល្យត្រី)។
·        នៅឆ្នាំ ២០០១ដល់២០០២ បានចូលរៀនធម្មវិន័យនៅវត្តឧត្តមមានជ័យ ឃុំពាមរក៍ស្រុកពាមរក៍ខេត្តព្រៃវែង បានប្រឡងជាប់ទទួលវិញ្ញាបនប័ត្រធម្មវិន័យថ្នាក់ទោ (ធម្មកោសល្យទោ)។
·        នៅឆ្នាំ ២០០២ដល់២០០៣ ចូលរៀនធម្មវិន័យនៅវត្តកំរ៉ែង ប្រឡងជាប់បានទទួលវិញ្ញាបនប័ត្រធម្ម​វិន័យថ្នាក់ឯក (ធម្មកោសល្យឯក)។
·        នៅឆ្នាំ ២០០៣ បាននិមន្តមកគង់នៅវត្តសំរោងអណ្តែត រាជធានីភ្នំពេញដើម្បីសិក្សាបរិយត្តិធម៌ ។
·        ចាប់ពីពេលមកគង់នៅវត្តសំរោងអណ្តែត សមណៈសិស្សទុយភារម្យ បានទទួលការឧបត្ថម្ភផ្នែក ថវិការ ពីសំណាក់ ញោម ហុក ឆៃសេង រស់នៅខេត្តតាកែវជាញោមឧបដ្ឋាក ទំនុកបម្រុងបច្ច័យសិក្សារៀនសូត្រកន្លងមក រហូត ដល់បច្ចុប្បន្ន ។
·        នៅឆ្នាំ ២០០៣ដល់២០០៥ បានចូលរៀនពុទ្ធិកបឋមសិក្សាសំរោងអណ្តែត ប្រឡងជាប់បានទទួលវិញ្ញាបនប័ត្រពុទ្ធិកបឋមសិក្សា ។
·        នៅឆ្នាំ ២០០៣ដល់២០០៥ នៅពេលវាកង(វិស្សមកាល)ម្តងៗ បានទៅរៀនវិបស្សនាធុរៈនិងព្រះវិន័យបិដកនៅវត្តនិគ្រោធវន្ត័គល់ទទឹង ស្រុកកៀនស្វាយខេត្តកណ្តាល។
·        នៅឆ្នាំ ២០០៥ដល់២០០៧ បានចូលរៀនពុទ្ធិកវិទ្យាល័យរត្ន័សារឿនថ្នាក់បឋមភូមិប្រឡងជាប់បានទទួលសញ្ញាប័ត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ (ឌីប្លូម)។
·        នៅឆ្នាំ ២០០៧ដល់២០១០ ចូលរៀនពុទ្ធិកវិទ្យាល័យរត្ន័សារឿនថ្នាក់ទុតិយភូមិប្រឡងជាប់បានទទួលសញ្ញាប័ត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។
·        នៅឆ្នាំ ២០០៧ដល់២០១៣ នៅ ពេលវាកង(វិស្សមកាល)ម្តងៗទៅរៀនជំនាញវគ្គខ្លីៗនៅតាមសាលានានា បានទទួលវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាផ្នែក រដ្ឋបាល ,ពិធីការ , ទំនាក់ទំនងនិងបដិសណ្ឋារកិច្ច , កុំព្យូទ័រ និង ភាសាបរទេសជាដើម ...។
|សមណស័ក្តិ និង​តួនាទី​នានា|
·        នៅឆ្នាំ ២០១០ដល់២០១៣ បានធ្វើជាធម្មាចារ្យ និង គ្រួបង្រៀនកិច្ចសន្យានៅពុទ្ធិកវិទ្យាល័យរត្ន័សារឿន ក្នុងវត្តសំរោងអណ្តែត ។
·        នៅឆ្នាំ ២០១០ដល់បច្ចុប្បន្ន បន្តសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ឯកទេស អក្សសាស្រ្តខ្មែរ ។
·        នៅថ្ងៃ០៨ មករា ២០១១ បានទទូលលិខិតបញ្ជាក់ការងារ ជាគណៈកម្មការសិស្ស នៃពុទិ្ធកវិទ្យាល័យរត្ន័សារឿន (ដែលមានស្នាដៃល្អប្រសើរ)។
·        នៅថ្ងៃ០៩ មករា ២០១៣ បានទទូលលិខិតបញ្ញាក់ការងារជា គ្រួបង្រៀនឆ្នើម បំពេញការងារ បានល្អប្រសើរ លើមុខវិជ្ជា ភូមិវិទ្យា ប្រវត្តិវីទ្យា នៅពុទ្ធិកវិទ្យាល័យរត្ន័សារឿន ។
·        នៅថ្ងៃ២៩ កុម្ភៈ ២០១២បានទទួលលិខិតតែងតាំងជា មន្រ្តីសង្ឃ វត្តសំរោងអណ្តែតសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ ។
·        នៅថ្ងៃ១៤ សីហា ២០១៣ បានទទួលការជ្រើសតាំងពី ព្រះអនុគណខណ្ឌសែនសុខអោយជាតំណាងមន្រ្តីសង្ឃសាលាអនុគណ មកគង់នៅវត្តសែនសុខ( ជាវត្តទើបបង្កើតថ្មី )ដើម្បីដឹកនាំ រៀបចំនិងមើលការខុសត្រូវ ថែក្សាការពារ  ក្នុងឋានៈជា ព្រះចៅអធិការស្តីទី ។ព្រះមហា ទុយភារម្យ ជាភិក្ខុមួយរូបដែលមាននូវគុណវុឌ្ឍ ទ្រទ្រង់នូវគុណធម៌សីលធម៌  មានសុជីវធម៌និង មាននូវសាមគ្គីធម៌ជាភាតរៈភាព ដែលភិក្ខុសាមណេរ និងពុទ្ធបរិស័ទទាំងឡាយ តែងគោរពស្រលាញ់រាប់អាន។មិនតែប៉ុណ្ណោះលោកបានចូល រួមចំណែក អភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា និងសង្គម ដោយសហការជាមួយមន្រ្តីសង្ឃគ្រប់ឋានានុក្រម និងអាជា្ញធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដើម្បីធ្វើយ៉ាងណា អោយ ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន មានអធ្យាស្រ័យល្អ និង សាមគ្គីធម៌រូមតែមួយព្រមទាំងបាន នឹងកំពុង ចូលរូម ចំណែកក្នុងការអប់រំ សីលធម៌ ដល់ពុទ្ធបរិស័ទតាមរយៈកម្មវីធីអប់រំ ទេសនា និងចូលរូមកសាង វត្តអារាម សាលារៀនផ្លូវថ្នល់ជាដើម ...។
| ព័ត៌មាន​ទាក់​ទង |



ព្រះ​គ្រូ​មហា ភី យ៉ា ធម្មបញ្ញោ

[ព្រះ​នាម​ដើម] ភី យ៉ា
[ព្រះ​នាម​ពេញ] ព្រះ​គ្រូ​មហា ភី យ៉ា ធម្មបញ្ញោ
[សាមណស័ក្តិ] ព្រះ​គ្រូ​មហា
[សង្កាត់] គណៈ​មហា​និកាយ
[ប្រសូត] ព.ស.​
[អនិច្ចធម្ម] ព.ស.​
[ឋានៈ] ចៅ​អធិការ (វត្ត​សុវណ្ណរង្សី)​
[ពី] ​
[
បន្ត​ពី]
[
បន្ត​ដោយ]
ព្រះ​គ្រូ​មហា ភី យ៉ា [អាន​ថា៖ ភី-យ៉ា] ព្រះ​អនុគណ​ក្រុង និង​ជា​ព្រះ​ចៅ​អធិការ​វត្ត​សុវណ្ណរង្សី ទីរួម​ខេត្ត​ព្រៃវែង សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង ក្នុង​រជ្ជកាល​បច្ចុប្បន្ន។
| ព្រះ​ជីវប្រវត្តិ |
ត្រូវ​ការ​ព័ត៌មាន​បន្ថែម
| ការ​សិក្សា |
ត្រូវ​ការ​ព័ត៌មាន​បន្ថែម
| ការ​សាង​ព្រះ​ផ្នួស |
ត្រូវ​ការ​ព័ត៌មាន​បន្ថែម
| សមណស័ក្តិ និង​តួនាទី​នានា |
ព្រះ​តេជ​​ព្រះ​គុណ ភី យ៉ា មាន​សមណស័ក្ដិ​ជា «ព្រះ​គ្រូ​មហា»។
| ព័ត៌មាន​ទាក់​ទង |




ព្រះ​បទុមត្ថេរ សោម


[ព្រះ​នាម​ដើម] សោម
[ព្រះ​នាម​ពេញ] ព្រះ​បទុមត្ថេរ សោម
[សាមណស័ក្តិ] ព្រះ​បទុមត្ថេរ
[សង្កាត់]
[ប្រសូត] ព.ស.​២៣៩៦/គ.ស.​១៨៥៣
[អនិច្ចធម្ម] ព.ស.​២៤៧៥/គ.ស.​១៩៣២ (៨០​ឆ្នាំ)
[ឋានៈ] កវី, ចៅ​អធិការ (វត្ត​កំព្រៅ)
[បន្ត​ពី]

[បន្ត​ដោយ]
បន្ទាត់
ព្រះ​បទុមត្ថេរ សោម [អាន​ថា៖ សោម] គឺ​​ជា​អតីត​​ព្រះ​ចៅ​អធិការ​វត្ត​កំព្រៅ ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃវៃង និង​ជា​អតីត​កវី​ដ៏​មាន​ឈ្មោះ​ល្បី​ម្នាក់​នៅ​ក្នុង​ព្រះ​រាជ​អាណាចក្រ​កម្ពុជា។
| ព្រះ​ជីវប្រវត្តិ |
កុមារ សោម កើត​នៅ​ព.ស.​២៣៩៦/គ.ស.​១៨៥៣ នៅ​ឃុំ​កំព្រៅ ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃវែង។ មាតា​នាម យិន និង​បិតា​នាម ងួន ជា​កសិករ។
| ការ​សិក្សា |
អាយុ ១៥ ឆ្នាំ កុមារ សោម បាន​រៀន​អក្សរ-លេខ​នព្វន្ត​នៅ​ក្នុង​ស្រុក​កំណើត ហើយ​បាន​បួស​ជា​សាមណេរ​ពីរ​វស្សា ក៏​សឹក​មក​ជួយ​ធ្វើ​ការងារ​រកស៊ី​​ចិញ្ចឹម​មាតា​បិតា​វិញ។
| ការ​សាង​ព្រះ​ផ្នួស |
អាយុ ២១ ឆ្នាំ យុវជន សោម បាន​ឧបសម្បទា​ជា​ភិក្ខុ ក្នុង​សំណាក់​ឧបជ្ឈាយ៍​នាម រស់ មាន​នាម​បញ្ញត្តិ​ថា «បទុមត្ថេរ» និង​បាន​បន្ត​ការ​សិក្សា​នៅ​ក្នុង​ព្រះ​រាជ​ធានី​ភ្នំពេញ​អស់​ជា​ច្រើន​ឆ្នាំ ហើយ​វិល​ទៅធ្វើ​ជា​ចៅ​អធិការ​នៅ​វត្ត​កំព្រៅ​វិញ។
| សមណស័ក្តិ និង​តួនាទី​នានា |
ព្រះ​តេជ​​ព្រះ​គុណ សោម មាន​សមណស័ក្ដិ​ជា «ព្រះ​បទុមត្ថេរ»។
| ចរិយា​សម្បត្តិ |
ព្រះ​បទុមត្ថេរ សោម មាន​និស្ស័យ​ស្លូតបូត ចូល​ចិត្ត​អាន​សាស្ត្រា​គម្ពីរ ស្ដាប់​ចម្រៀង ចាប៉ី រហូត​ចេះ​តែង​កាព្យ​ដ៏​ប៉ិន​ប្រសប់។
| ស្នាដៃ |
  • រឿង ទុំទាវ (សរសេរ​ពី ព.ស.​២៤៥៨ គ.ស.​១៩១៦)
  • រឿង​សព្វសិទ្ធិ (មិន​មែន សព្វ​សិទ្ធិ របស់ ម៉ឺន​ភក្ដី​អក្សរ​ តន់ ទេ)
| សុគត |
ព្រះ​បទុមត្ថេរ សោម បាន​សុគត​នៅ​គ្រា​​ព.ស.​២៤៧៥/គ.ស.​១៩៣២ ក្នុង​ព្រះ​ជន្ម​៨០​ឆ្នាំ។
| ព័ត៌មាន​ទាក់​ទង |

ព្រះ​ធម្មមុនី ទួន សុផល


[ព្រះ​នាម​ដើម]
ទួន សុផល
[ព្រះ​នាម​ពេញ] ព្រះ​ធម្មមុនី ទួន សុផល ព្រះ​រាជាគណៈ​ថ្នាក់​ចត្វា
[សាមណស័ក្តិ] ព្រះ​ធម្ម​មុនី
[សង្កាត់] គណៈ​​ធម្មយុត្តិកនិកាយ
[ប្រសូត] ព.ស.​​
[ឋានៈ] ​ព្រះ​មេគណ​គណៈ​ធម្មយុត្តិកនិកាយ ខេត្ត​ព្រៃវែង
[ពី] ​ព.ស.​២៥៥៤ – បច្ចុប្បន្ន
[បន្ត​ពី]

[បន្ត​ដោយ] កំពុង​តម្រង់​តំណែង
បន្ទាត់
ព្រះ​ធម្មមុនី ទួន សុផល [អាន​ថា៖ ទួន-សុ-ផល់] ឋិត​វិ​រិ​យោ គឺ​ជា​ព្រះ​មេគណ​គណៈ​ធម្មយុត្តិកនិកាយ ខេត្ត​ព្រៃវែង គង់​នៅ​វត្ត​ធម្មសំមិត្តារាម ភូមិ​ទីលេង ឃុំ​ធាយ ស្រុក​បា​ភ្នំ ខេត្ត​ព្រៃវែង ក្នុង​រជ្ជកាល​បច្ចុប្បន្ន។
| ព្រះ​ជីវប្រវត្តិ |
ត្រូវ​ការ​ព័ត៌មាន​បន្ថែម។
| ការ​សិក្សា |
ត្រូវ​ការ​ព័ត៌មាន​បន្ថែម
| ការ​សាង​ព្រះ​ផ្នួស |
ត្រូវ​ការ​ព័ត៌មាន​បន្ថែម
| សមណស័ក្តិ និង​តួនាទី​នានា |
ព្រះ​ភិក្ខុ ទួន សុផល ​នាម​ប​ញ្ញ​តិ​ឋិត​វិ​រិ​យោ ​ងារ​ដើម​ព្រះ​ធម្ម​មុនី ព្រះ​រាជាគណៈ​ថ្នាក់​ចត្វា និង​ជា​ព្រះ​បាឡាត់​គណ​ខេត្ត​ព្រៃ​វែង ត្រូវ​បាន​តែង​តាំង​ឲ្យ​មាន​តួនាទី​ជា​ព្រះ​មេគណ​គណៈ​ធម្មយុត្តិកនិកាយ ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ព.ស.​២៥៥៤ គ.ស.​២០១១។
| ព័ត៌មាន​ទាក់​ទង |

ព្រះគ្រូចៅអធិការ គង់ ឆន ( ញាណវិរិយោ )


[ព្រះ​នាម​ដើម]
គង់ ឆន
[ព្រះ​នាម​ពេញ] ព្រះគ្រូចៅអធិការ ញាណវិរិយោ
[សាមណស័ក្តិ]
[សង្កាត់] គណៈ​មហា​និកាយ
[ប្រសូត] ព.ស.​​២៤៨៦/គ.ស.​១៩៤២
[អនិច្ចធម្ម] ព.ស.​ ២៥៥៤/គ.ស.​២០១០ (៦៨​ឆ្នាំ)
[ឋានៈ] ​ចៅ​អធិការ (វត្ត​ស្មោង)
[ពី] ​ព.ស.​២៥២៥ - ព.ស.​ ២៥៥៤ (២៩​ឆ្នាំ)
[បន្ត​ពី]

[បន្ត​ដោយ]
បន្ទាត់
ព្រះ​គ្រូ​ចៅ​អធិការ​ញាណវិរិយោ គង់ ឆន [អាន​ថា៖ គង់-ឆន] គឺ​ជា​អតីត​អនុ​គណ​ស្រុក​កម្ចាយមារ​, ​ព្រះ​​ចៅ​អធិការ វត្ត​ស្មោង ឃុំ​ស្មោង​ខាង​ជើង ស្រុក​កម្ចាយ​មារ ខេត្ត​ព្រៃវែង ក្នុង​រជ្ជ​កាល​បច្ចុប្បន្ន​។
| ព្រះ​ជីវប្រវត្តិ |
កុមារ គង់ ឆន កើត​នៅ​ព.ស.​២៤៨៦ គ.ស.​​១៩៤២ នៅ​​ភូមិ​ស្វាយ​ជ្រុំ ឃុំ​ស្វាយ​ជ្រុំ ស្រុក​បាភ្នំ ខេត្ត​​ព្រៃវែង។ បិតា​​នាម គង់ ឡុង និង​មាតា​នាម សំ បូរ ជា​ត្រកូល​មន្រ្តី​រាជការ មាន​បង​ប្អូន​បង្កើត​ចំនួន​​​៨​នាក់។ ប្រុស​​២ និង​​ស្រី​​៦​នាក់។ កុមារ គង់ ឆន ជា​កូន​ទី​​៦។
| ការ​សិក្សា |
លុះ​ធំ​ឡើង​បន្តិច កុមារ គង់ ឆន ត្រូវ​បាន​​លោក​​ឪពុក និង​អ្នក​ម្តាយ​បញ្ជូន ឱ្យ​ទៅ​រៀន​សូត្រ​នៅ​ក្នុង​វត្ត​ជាមួយ​នឹង​ព្រះ​គ្រូ​ ឱក មោក ដែល​ស្តិត​នៅ​​វត្ត​ស្មោង ឃុំស្មោងខាងជើង ស្រុក​កម្ចាយមារ ខេត្ត​ព្រៃវែង។
| ការ​សាង​ព្រះ​ផ្នួស |
នៅ​ព.ស.​២៥០៣ គ.ស.​១៩៦០ យុវជន គង់ ឆន បាន​ចូល​បួស​ជា​សាមណេរ បន្ទាប់​មក បាន​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ នៅ​​វត្ត​ស្វាយអាត់ ឃុំ​ស្វាយអាត់ ស្រុកជ្រៃ ខេត្ត​ព្រៃវែង។ ពី​ឆ្នាំ ១៩៦០-១៩៦៣ ព្រះ​តេជ​គុណ គង់ ឆន បាន​ចូល​សិក្សា​សាលា​ធម្មវិន័យ វត្ត​ស្មោង ឃុំ​ស្មោង​ខាង​ជើង ស្រុក​កម្ចាយមារ ខេត្ត​ព្រៃវែង។ នៅ​ឆ្នាំ​​១៩៦៣ នោះ​ផង​ដែរ​ព្រះ​តេជ​គុណ គង់ ឆន បាន​លា​ចាក​សិក្ខាបទ​ទៅ​គ្រហស្ថ​វិញ។
| ជីវិត​គ្រួសារ |
នៅ​ឆ្នាំ​១៩៦៥ លោក គង់ ឆន បាន​រៀប​អាពាហ៏ពិពាហ៏​ជាមួយ​នឹង​អ្នកស្រី ប្រាក់ សាមាន ដោយ​មាន​កូន​ប្រុស​ស្រី​ចំនួន​៥​នាក់ គឺ៖
  1. ឡុង ច័ន្ទទោង (ស្លាប់)
  2. ឡុង សាមី (រស់)
  3. ឡុង ច័ន្ទក្រអូប (ស្លាប់)
  4. ឡុង ស្រីកា (ស្លាប់)
  5. ឡុង ឬទ្ធី
ពី​ឆ្នាំ​១៩៧៥-១៩៧៩ លោក គង់ ឆន ជា​ទាសករ​ដាច់​ថ្លៃ​របស់​អង្គការ ប៉ុល ពត នៅ​ក្នុង​សម័យ​នោះ​ផង​ដែរ លោក គង់ ឆន ត្រូវ​បាន​អង្គការ​ហៅ​ទៅ​សម្លាប់​ចោល តែ​សំណាង​ល្អ​ត្រូវ​បាន​គេ​ដោះ​លែង​មក​វិញ ដោយ​គេ​និយាយ​ថា​ហៅ​ខុស​មនុស្ស។ សូម​បញ្ជាក់​ថា នៅ​ពេល​ដែល​ពួក​អង្គការ​នាំ​ទៅ​សម្លាប់​នោះ លោក គង់ ឆន បាន​គិត​នៅ​ក្នុង​ចិត្ត​ថា បើ​អាត្មា​អញ​បាន​នៅ​រស់​អាត្មា​អញ​នឹង​សុំ​លា​ភរិយា​ទៅ​បួស​។
| ការ​សាង​ព្រះ​ផ្នួស​ជា​លើក​ទី​២ |
ដោយ​ទឹក​ដោះ​ម្តាយ​ថ្លៃ លោក គង់ ឆន បាន​រួច​ផុត​ពី​ការ​សម្លាប់ ហើយ​ក៏​បាន​ទុក​ដាក់​កូន​ទាំង​២ ឱ្យ​នៅ​ជាមួយ​ម្តាយ ហើយ​ក៏​បាន​លា​ភរិយា​សុំ​ទៅ​បួស​តាម​ការ​សន្យា។ នៅថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​១៩៧៩ លោក គង់ ឆន បាន​ចូល​បួស​ក្នុង​សំណាក់ ព្រះ​គ្រូ​ឧបជ្ឈាយ៏ ព្រះ​នាម ឈុន ជឹម គង់​នៅ​វត្ត​ស្វាយអាត់ ឃុំ​ជ្រៃ ស្រុក​ព្រៃវែង ខេត្ត​ព្រៃវែង​។ នៅ​ឆ្នាំ​១៩៨០ ទាំង​ព្រះ​គ្រូ​ឧបជ្ឈាយ៏ និង​សិស្យ គង់ ឆន បាន​ទៅ​បួស​សារ​ជា​ថ្មី​ម្តង​ទៀត នៅ​វត្ត​ឧណ្ណាលោម នា​ទីក្រុង​ភ្នំពេញ ក្រោម​សំណាក់​ព្រះ​គ្រូ​ឧបជ្ឈាយ៏ សមេ្តច ទេព វង្ស ដោយ​ព្រះ​គ្រូ​ឧបជ្ឈាយ៏​ឲ្យ​នាម​បញ្ញត្តិ​ថា ញាណវិរិយោ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​១៩៨០ វេលា​ម៉ោង​១៧ និង​១៥នាទី។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ព្រះ​តេជ​គុណ គង់ ឆន ក៏​និមន្ត​ត្រឡប់​មក​កាន់​វត្ត​ដើម​វិញ (វត្ត​ស្វាយអាត់)។
| សមណស័ក្តិ និង​តួនាទី​នានា |
នៅ​ឆ្នាំ​១៩៨២ ព្រះ​តេជ​គុណ​ញាណវិរិយោ គង់ ឆន ត្រូវ​បាន​លោក​អាចារ្យ គណៈ​កម្មការ​វត្ត​ស្មោង ឃុំ​ស្មោង​ខាង​ជើង ស្រុក​កម្ចាយមារ ខេត្ត​ព្រៃវែង សុំ​អារាធនា​ពី​ព្រះ​គ្រូ​ឧបជ្ឈាយ៏​ព្រះ​នាម ឈុន ជឹម ដើម្បី​ឲ្យ​ព្រះអង្គ បាន​មក​គង់​នៅ​វត្ត​ស្មោង ខេត្ត​ព្រៃវែង។ នៅ​ចុង​ឆ្នាំ​១៩៨២ នោះ​ដែរ ព្រះ​តេជ​គុណ ញាណវិរិយោ គង់ ឆន បាន​និមន្ត​មក​គង់​នៅ​វត្ត​ស្មោង ដោយ​មាន​តួនាទី​ជា​ព្រះ​ចៅ​អធិការ​វត្ត។
នៅ​ឆ្នាំ​១៩៨៣ ព្រះ​តេជ​គុណ ញាណវិរិយោ គង់ ឆន ត្រូវ​បាន​ព្រះ​មេ​គណ​ខេត្ត​ព្រៃវែង ព្រះ​នាម ឈុន ជឹម បាន​តែង​តាំង​ជា​អនុ​គណ​ស្រុក​កម្ចាយមារ​។ នៅ​ឆ្នាំ​១៩៩២ ព្រះ​តេជ​គុណ គង់ ឆន បាន​លា​លែង​ពី​មុខ​ដំណែង​ជា​ព្រះ​អនុ​គណ ស្រុក​កម្ចាយមារ មូល​ហេតុ​ដោយ​ព្រះ​អង្គ​មាន​ការ​មមា​ញឹក​ច្រើន​ក្នុង​កិច្ចការ​កសាង​វត្ត ហើយ​មិន​បាន​បំពេញ តួនាទី​ឲ្យ​បាន​គ្រប់​គ្រាន់។
ពី​ឆ្នាំ​១៩៨២-២០១០ ព្រះ​តេជ​គុណ ញាណវិរិយោ គង់ ឆន មាន​តួនាទី​ជា​ព្រះ​ចៅ​អធិការ​វត្ត ស្មោង ឃុំ​ស្មោង​ខាង​ជើង ស្រុក​កម្ចាយមារ ខេត្ត​ព្រៃវែង។
| ស្នា​ព្រះ​ហស្ថ​ |
អំពី​ស្នា​ព្រះ​ហស្ថ ដែល​ព្រះ​តេជ​គុណ ញាណវិរិយោ គង់ ឆន បាន​ចូល​រួម​កសាង​ក្នុង​ព្រះ​ពុទ្ធ​សាសនា និង​សង្គម​ជាតិ ក្នុង​រយៈ​ពេល​ដែល​ព្រះ​អង្គ​ទ្រង់​ព្រះ​ផ្នួស សម្រេច​បាន​លទ្ធផល​ដូច​ខាង​ក្រោម៖
  • ដឹក​នាំ​កសាង​ព្រះ​វិហារ, កុដិ, ឧបដ្ឋាន​សាលា, សាលា​បាលី, ជីក​​ស្រះ, អណ្តូង​​ទឹក, បន្ទប់​ទឹក, បង្គន់​អនាម័យ, របង​វត្ត, ជាវ​ដី​ពង្រីក​វត្ត
  • ដឹក​នាំ​កសាង​សាលា​រៀន​អនុ​វិទ្យាល័យ​កម្ចាយ​មារ​១​ខ្នង ខេត្ត​ព្រៃវែង
  • ដឹក​នាំ​កសាង​សាលារៀន​បឋម​សិក្សា​ស្មោង​២​ខ្នង
  • កសាង​ខ្លោង​ទ្វារ​សាលា​បឋម​សិក្សា​ស្មោង, ជាវ​ដី​១​ហិកតា ពង្រីក​សាលា​បឋម​សិក្សា​ស្មោង -ដាំ​ដើម​ឈើ។ល។
| អនិច្ចធម្ម​ |
ព្រះ​តេជ​គុណ ញាណវិរិយោ គង់ ឆន ចាប់​ផ្តើម​អាពាធ​នៅ​ខែ​កក្កដា ឆ្នាំ​២០១០ ព្រះ​អង្គ​បាន​និមន្ត​ទៅ​ព្យាបាល​នៅ​ទីក្រុង​ភ្នំពេញ អស់​រយៈ​កាល​ជាង​១​ខែ តែ​ហាក់​បី​ដូច​ជា មិន​ធូរ​ស្បើយ​សោះ ព្រះ​អង្គ​ក៏​សម្រេច​ព្រះ​ទ័យ​និមន្ត​ត្រឡប់​ទៅ​វត្ត​វិញ។ លុះ​មក​ដល់​ថ្ងៃ​ច័ន្ទ ទី​០៦​រោច ខែ​មិគសិរ ឆ្នាំ​ខាល ទោ​ស័ក ព.ស.​២៥៥៤ ត្រូវ​នឹង​ថ្ងៃ​​ទី២៧ ខែ​ធ្នូ ឆ្នាំ​២០១០ វេលា​ម៉ោង​ប្រមាណ​ជា​៥​ល្ងាច ស្តេច​យមរាជ​មក​ឆក់​យក​ជីវិត​ព្រះ​អង្គ​ទៅ ដោយ​បន្សល់​ទុក​នូវ​ភាព​ទុក្ខ សោក​ក្រៀម​ក្រំ រន្ធត់ សម្រាប់​សិស្សា​នុសិស្ស ក្រុម​ញាតិ​សាច់​សារ​លោហិត សិស្ស​គណ និង​ពុទ្ធ​បរិស័ទ មាន​ការ​នឹក​រឮក ស្រណោះ អាឡោះ​អាល័យ និង​សោក​ស្តាយ​ជា​ទី​បំផុត។
| ព័ត៌មាន​ទាក់​ទង |