[ឈ្មោះ] ឯក សំអុល
[កំណើត] ២៥ កក្កដា ១៩៤៤
[ទីកំណើត] ស្រុកបាភ្នំ ខេត្តព្រៃវែង
[ឋានៈ] ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ
[ពី] ២៦ មិថុនា ២០០៧ – បច្ចុប្បន្ន
[បន្តពី] ប៊ិន ឈិន
[បន្តដោយ] កំពុងកាន់តំណែង
[ឋានៈ] តំណាងរាស្ត្រ (មណ្ឌលព្រៃវែង)
[ពី] ១៩៩៣ – ២០០៧
ឯកឧត្ដម ឯក សំអុល [អានថា៖ អែក-សំ-អុល] គឺជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អណត្តិទី៤ និង៥ ពីឆ្នាំ២០០៧ ដល់២០១៣ និងជាតំណាងរាស្ត្រមណ្ឌលព្រៃវែង ជាច្រើនអណត្តិ។
| ប្រវត្តិ |
ឯកឧត្ដម ឯក សំអុល កើតនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៤៤ នៅភូមិព្រេច ឃុំស្ពឺ ស្រុកបាភ្នំ ខេត្តព្រៃវែង។
| ការសិក្សា |
- សញ្ញាប័ត្រឧត្តមសិក្សា
- បឋមសិក្សា៖
- ពីឆ្នាំ១៩៥២ ដល់១៩៥៧ រៀននៅសាលាបឋមសិក្សាបំពេញវិជ្ជាឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាប់វិញ្ញាបនប័ត្របឋមសិក្សាបំពេញវិជ្ជា ឆ្នាំ១៩៥៧
- មធ្យមសិក្សា៖
- ឆ្នាំ១៩៦២ ជាប់សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ ពេលរៀននៅវិទ្យាល័យព្រះយុគន្ធរ ថ្នាក់ទី៣ទំនើប
- ឆ្នាំ១៩៦៣ ជាប់បក្កវិញ្ញាប័ត្រ ទី១ ផ្លោះថ្នាក់ទី១ ពេលរៀននៅថ្នាក់ទី២ទំនើប នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង
- ឆ្នាំ១៩៧៤ ជាប់បក្កវិញ្ញាប័ត្រទី២ ជាតិ និងសហព័ន្ធ ខាងសេរីវិទ្យាសាស្ត្រពិសោធន៍ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញ
- កម្រិតមហាវិទ្យាល័យ
- ១៩៦៤ – ១៩៦៥ និស្សិតសាស្ត្រាចារ្យ នៅមហាវិទ្យាល័យគរុកោសល្យ
- ១៩៦៥ ជាប់សញ្ញាប័ត្រសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិ ជំនាញរូបវិទ្យាគីមី
- ១៩៦៦ – ១៩៧០ និស្សិតមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- ១៩៧០ ជាប់បរិញ្ញាប័ត្រអក្សរសាស្ត្រ និងអក្សរសិល្ប៍ខ្មែរ
- ១៩៧៩ វគ្គឧត្ដមខាងគ្រប់គ្រង ជំនាន់ទី១ នៅសាលានយោបាយ ក្រសួងអប់រំ
- ១៩៨២ – ១៩៨៣ សិក្សានៅជំនាញគ្រប់គ្រងរដ្ឋបាល នៅសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់
- ១៩៨៣ – ១៩៨៤ សិក្សាជំនាញគ្រប់គ្រងជាន់ខ្ពស់ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមរៀតណាម
- មីនា មិថុនា – ១៩៩០ សិក្សាជំនាញរដ្ឋបាលនៅប្រទេសអូស្ត្រាលី ក្រោមការធានារ៉ាប់រងរបស់អង្គការក្រៅរដ្ឋាភិបាលអូស្ត្រាលី (QSA)
- ១៩៩០ – ១៩៩១ សិក្សាក្រោយឧត្ដមសិក្សាពីចម្ងាយ ធ្វើការផងរៀនផងនៅសាកលវិទ្យាល័យភ្នំពេញ ជាប់បរិញ្ញាប័ត្រពុទ្ធិវិទ្យាសាស្ត្រអប្បបរមា
- ១៩៩៣ ដល់បច្ចុប្បន្ន សិក្សាស្រាវជ្រាវខាងច្បាប់ធម្មនុញ្ញ និងច្បាប់សាធារណៈ
សម័យប្រជុំពេញអង្គថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៧ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អណត្តិ៣ឆ្នាំ លើកទី៤ និងតែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦០៧/២៥៦ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០០៧។
| តំណែងនានា |
- ១៩៦៥ – ១៩៧០ : អភិរក្សបណ្ណាល័យមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្របខណ្ឌសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិ
- ១៩៧០ – ១៩៧៥ : អគ្គលេខាធិការនៃមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្របខណ្ឌសាស្ត្រាចារ្យមធ្យមសិក្សាទុតិយភូមិ
- ១៩៧៥ – ៧ មករា ១៩៧៩ : កសិករក្រោមរបបកម្ពុជាប្រជាធិបតេយ្យ
- ១៩៨០ – ១៩៨៥ : ប្រធាននាយករដ្ឋានឧត្ដមសិក្សាក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា
- ១៩៨៥ – ១៩៩៣ : អនុរដ្ឋមន្ត្រីក្រសួងអប់រំ ទទួលបន្ទុកឧត្ដមសិក្សា និងសិក្សាឯកទេស នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា និងរដ្ឋកម្ពុជា
- ១៩៩៣ – ១៩៩៨ : សមាជិកសភាធម្មនុញ្ញ តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាលេខាធិការគណៈកម្មការនីតិកម្ម នៃរដ្ឋសភា នីតិកាលទី១
- ១៩៩៨ – ២០០៣ : តំណាងរាស្ត្រមណ្ឌលព្រៃវែង និងអនុប្រធានគណៈកម្មការនីតិកម្ម នៃរដ្ឋសភា នីតិកាលទី២
- ២០០៣ – ២០០៧ : តំណាងរាស្ត្រមណ្ឌលព្រៃវែង និងប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា នីតិកាលទី៣ ក្របខណ្ឌឧត្តមមន្ត្រីថ្នាក់លេខ១
- ២៦ មិថុនា ២០០៧ – បច្ចុប្បន្ន : ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ
មិនមានព័ត៌មាន។
| ស្នាដៃ |
- វិស័យអប់រំ បានសរសេរចុះផ្សាយក្នុងសៀវភៅអ្នកឃោសនា និងឯកសារចូលរួមសិក្ខាសាលាអន្តរជាតិពិសេសនៅពីណាំង ប្រទេសម៉ាឡេស៊ី ឆ្នាំ១៩៩១
- ស្រាវជ្រាវច្បាប់រដ្ឋធម្មនុញ្ញបណ្ដាប្រទេសនានាច្បាប់រៀបចំអង្គការ និងបានផ្ដួចផ្ដើមគំនិតធ្វើច្បាប់ជាច្រើន
- ស្រាវជ្រាវ និងចងក្រងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គ្រប់ជំនាន់ (១៩៤៧ ដល់បច្ចុប្បន្ន) និងស្រាវជ្រាវឈ្មោះតំណាងរាស្ត្រគ្រប់ជំនាន់ ហើយបានបញ្ចូលក្នុងគេហទំព័ររបស់រដ្ឋសភា