[ឈ្មោះ] មឹន ស៊ាន
[កំណើត] ១៥ មេសា ១៩៤៥
[ទីកំណើត] ស្រុកបាភ្នំ ខេត្តព្រៃវែង
[ឋានៈ] តំណាងរាស្ត្រ (មណ្ឌលព្រៃវែង)
[ពី] ១៩៩៨-២០១០
[ឋានៈ] សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
[ពី] ២០១០-បច្ចុប្បន្ន
| ប្រវត្តិ |
ឯកឧត្ដម មឹន ស៊ាន កើតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៤៥ នៅឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។
| ការសិក្សា |
- ២០០៨ – បណ្ឌិតទស្សនវិជ្ជាច្បាប់ សាកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យា
- ២០០៤ – អនុបណ្ឌិតនីតិសាស្ត្រ សាកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យា ភ្នំពេញ
- ១៩៧១ – បរិញ្ញាប័ត្រអក្សរសាស្ត្រសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ឯកឧត្ដម មឹន ស៊ាន គឺជាតំណាងរាស្ត្រ មណ្ឌល ព្រៃវែង របស់គណៈបក្ស ប្រជាជនកម្ពុជា នៅអណត្តិទី២, ៣ និង៤ ពីឆ្នាំ១៩៩៨ ដល់២០១០ និងជាអនុប្រធានគណៈកម្មការសុខាភិបាល អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី។
ឯកឧត្ដម មឺន ស៊ាន ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥១០/៤៤៣ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១០
| តំណែងនានា |
- អនុប្រធានគណៈកម្មការសុខាភិបាល អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី
ឯកឧត្ដម មឹន ស៊ាន រៀបអាពាហ៍ពិពាហ៍ និងមានកូនចំនួន៦នាក់។
| ព័ត៌មានទាក់ទង |
- ប្រវត្តិសង្ខេបតំណាងរាស្ត្រនីតិកាលទី៤ ២០០៨ ២០១៣ (ខុមហ្វ្រែល)
- មឹន ស៊ាន