[ឈ្មោះ] សៅ រ៉ានី
[កំណើត] ០១ មករា ១៩៦២
[ទីកំណើត] ស្រុកកំពង់ត្របែក ខេត្តព្រៃវែង
[ឋានៈ] តំណាងរាស្ត្រ (មណ្ឌលព្រៃវែង)
[ពី] ២០០៨-២០១៣
ឯកឧត្ដម សៅ រ៉ានី [អានថា៖ សៅ-រ៉ា-នី] គឺជាតំណាងរាស្ត្រ មណ្ឌលព្រៃវែង របស់គណៈបក្ស ជាតិនិយម នៅអណត្តិទី៤ ពីឆ្នាំ២០០៨ ដល់២០១៣។
| ប្រវត្តិ |
ឯកឧត្ដម សៅ រ៉ានី កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦២ នៅភូមិដូនទុង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
| ការសិក្សា |
- ១៩៨៤ - ១៩៨៦ : សញ្ញាប័ត្រមធ្យមសិក្សាកម្រិត២ វិទ្យាល័យកំពង់ត្របែក
- ១៩៨១ – ១៩៨៣ : សញ្ញាប័ត្រមធ្យមសិក្សាកម្រិត១ វិទ្យាល័យកំពង់ត្របែក
ឯកឧត្ដម សៅ រ៉ានី គឺជាតំណាងរាស្ត្រ មណ្ឌលព្រៃវែង របស់គណៈបក្ស ជាតិនិយម នៅអណត្តិទី៤ ពីឆ្នាំ២០០៨ ដល់២០១៣។
| តំណែងនានា |
- សមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេត បោសសម្អាត និងមុខងារសាធារណៈ
- ២០០៣ – ២០០៧ : អគ្គស្នងការរងនគរបាលជាតិ ក្រសួងមហាផ្ទៃ
- ២០០៣ - ២០០៦ : ទីប្រឹក្សាផ្ទាល់សម្ដេចក្រុមព្រះ ព្រះប្រធានរដ្ឋសភា
- ១៩៩៨ – ២០០២ : ប្រធាននាយកដ្ឋាននគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ
- ១៩៩៩ – ២០០១ : ជំនួយការសហរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ
ឯកឧត្ដម សៅ រ៉ានី បានរៀបអាពាហ៍ពិពាហ៍ និងមានកូនចំនួន៣នាក់។
| ព័ត៌មានទាក់ទង |
- ប្រវត្តិសង្ខេបតំណាងរាស្ត្រនីតិកាលទី៤ ២០០៨ – ២០១៣ (ខុមហ្វ្រែល)