[ឈ្មោះ] សុខ គង់
[ងារ] ឧកញ៉ា
[កំណើត] ១៩៤៧
[ទីកំណើត] ពាមជ័រ, ព្រៃវែង
[ឋានៈ] ប្រធានសភាពាណិជ្ជកម្មកម្ពុជា
[ពី] ដល់ ២០០៥
[បន្តពី]
[បន្តដោយ] គិត ម៉េង
| ប្រវត្តិ |
លោក សុខ គង់ ជាកូនកសិករមានកំណើតនៅឆ្នាំ១៩៤៧ នៅឯស្រុកពាមជ័រ ខេត្តព្រៃវែង។
| ការសិក្សា |
- បញ្ចប់មធ្យមសិក្សា ខេត្តព្រៃវែង។
- សញ្ញាប័ត្រថ្នាក់បណ្ឌិតកិត្តិយសទស្សនវិជ្ជា ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច និងគ្រប់គ្រង – សាកលវិទ្យាល័យចម្រើនពហុបច្ចេកវិទ្យា (០៩ សីហា ២០១០)
លោក សុខ គង់ និងគ្រសារបានរួចផុតពីរបបខ្មែរក្រហម ដោយសារបានភៀសខ្លួនរត់ទៅនៅប្រទេសវៀតណាម កាលពីខែមេសា ឆ្នាំ១៩៧៥ និងបន្តរស់នៅដល់ឆ្នាំ១៩៧៩ នៅតំបន់ក្បែព្រំដែនប្រទេសកម្ពុជា។
| ការចាប់ផ្ដើមជំនួញ |
លោក សុខ គង់ និងគ្រួសារបានត្រឡប់មកប្រទេសកំណើតវិញក្រោយពីរបបខ្មែរក្រហមដួល រលំទៅ នាឆ្នាំ១៩៧៩ ដោយប្រកបរបរលក់ដូរតិចតូច ក្រោយមកលោកបានបើកសិប្បកម្មធ្វើសម្បកកង់, ស្បែកជើង។ល។ បើតាមការឲ្យដឹងជំនួញធ្វើសម្បកកង់កៅស៊ូ ដំបូងនេះលោកចាប់ផ្ដើមដើមទន់ជាមួយនឹងមាសតែមួយជីប៉ុណ្ណោះ។
នៅឆ្នាំ១៩៩០ លោកក៏បានសម្រេចបង្កើតក្រុមហ៊ុនមួយឈ្មោះ សូគីម៉ិច ប្រេងឥន្ធនៈ និងបោះបង់ចោលជំនួញកង់កៅស៊ូ បន្ទាប់ពីសេដ្ឋកិច្ចទីផ្សារសេរីបានចូលមកកម្ពុជា។ បន្តិចម្ដងៗមុខជំនួញរបស់លោកក៏បានរីកធំធាត់ដល់បច្ចុប្បន្ន។
| ក្រុមហ៊ុនរបស់លោក |
ជំនួញរបស់លោក សុខ គង់ មានការរីកធំធាត់ជាខ្លាំង មកទល់ពេលនេះលោកមានក្រុមហ៊ុនមួយចំនួននៅប្រទេសកម្ពុជា ដោយស្ថិតក្រោមដំបូលក្រុមហ៊ុនសូគីម៉ិច គ្រូប មានដូចជា៖
- ក្រុមហ៊ុន សូគីម៉ិច ប្រេង
- ក្រុមហ៊ុន សណ្ឋាគារសុខា
- ក្រុមហ៊ុន គង់ ហុង កាត់ដេរ
- ក្រុមហ៊ុន សុខា បូកគោ
- ។ល។
ក្រៅពីនេះ លោក សុខ គង់ គឺជាអតីតប្រធានសភាពាណិជ្ជកម្មកម្ពុជា។
| ងារ |
លោក សុខ គង់ មានងារជា «ឧកញ៉ា»។
| គ្រឿងឥស្សរិយយស |
- សីហា ២០១០ – គ្រឿងឥស្សរិយយសសម្ដេចព្រះមហាក្ស័ត្រិយានី ព្រះស៊ីសុវត្ថិ កុសុមៈ នារីរ័ត្នន៍ ថ្នាក់មហាសេរីវឌ្ឍន៍