[ព្រះនាមដើម] សោម
[ព្រះនាមពេញ] ព្រះបទុមត្ថេរ សោម
[សាមណស័ក្តិ] ព្រះបទុមត្ថេរ
[សង្កាត់]
[ប្រសូត] ព.ស.២៣៩៦/គ.ស.១៨៥៣
[អនិច្ចធម្ម] ព.ស.២៤៧៥/គ.ស.១៩៣២ (៨០ឆ្នាំ)
[ឋានៈ] កវី, ចៅអធិការ (វត្តកំព្រៅ)
[បន្តពី]
[បន្តដោយ]
ព្រះបទុមត្ថេរ សោម [អានថា៖ សោម] គឺជាអតីតព្រះចៅអធិការវត្តកំព្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវៃង និងជាអតីតកវីដ៏មានឈ្មោះល្បីម្នាក់នៅក្នុងព្រះរាជអាណាចក្រកម្ពុជា។
| ព្រះជីវប្រវត្តិ |
កុមារ សោម កើតនៅព.ស.២៣៩៦/គ.ស.១៨៥៣ នៅឃុំកំព្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ មាតានាម យិន និងបិតានាម ងួន ជាកសិករ។
| ការសិក្សា |
អាយុ ១៥ ឆ្នាំ កុមារ សោម បានរៀនអក្សរ-លេខនព្វន្តនៅក្នុងស្រុកកំណើត ហើយបានបួសជាសាមណេរពីរវស្សា ក៏សឹកមកជួយធ្វើការងាររកស៊ីចិញ្ចឹមមាតាបិតាវិញ។
| ការសាងព្រះផ្នួស |
អាយុ ២១ ឆ្នាំ យុវជន សោម បានឧបសម្បទាជាភិក្ខុ ក្នុងសំណាក់ឧបជ្ឈាយ៍នាម រស់ មាននាមបញ្ញត្តិថា «បទុមត្ថេរ» និងបានបន្តការសិក្សានៅក្នុងព្រះរាជធានីភ្នំពេញអស់ជាច្រើនឆ្នាំ ហើយវិលទៅធ្វើជាចៅអធិការនៅវត្តកំព្រៅវិញ។
| សមណស័ក្តិ និងតួនាទីនានា |
ព្រះតេជព្រះគុណ សោម មានសមណស័ក្ដិជា «ព្រះបទុមត្ថេរ»។
| ចរិយាសម្បត្តិ |
ព្រះបទុមត្ថេរ សោម មាននិស្ស័យស្លូតបូត ចូលចិត្តអានសាស្ត្រាគម្ពីរ ស្ដាប់ចម្រៀង ចាប៉ី រហូតចេះតែងកាព្យដ៏ប៉ិនប្រសប់។
| ស្នាដៃ |
- រឿង ទុំទាវ (សរសេរពី ព.ស.២៤៥៨ គ.ស.១៩១៦)
- រឿងសព្វសិទ្ធិ (មិនមែន សព្វសិទ្ធិ របស់ ម៉ឺនភក្ដីអក្សរ តន់ ទេ)
| សុគត |
ព្រះបទុមត្ថេរ សោម បានសុគតនៅគ្រាព.ស.២៤៧៥/គ.ស.១៩៣២ ក្នុងព្រះជន្ម៨០ឆ្នាំ។
| ព័ត៌មានទាក់ទង |
- ព្រះបទុមត្ថេរ សោម
- អត្ថបទ ដកស្រង់ចេញពីវេបសាយ(នរណាខ្លះនៅកម្ពុជា)