អ្នក​ឧកញ៉ា ម៉ែន សារុន

[ឈ្មោះ] ម៉ែន សារុន
[ងារ] អ្នក​ឧកញ៉ា
[កំណើត] ១៩ សីហា ១៩៤៦
[​ទី​កំណើត] ​កញ្ជ្រៀច ខេត្ត​ព្រៃវែង
[ឋានៈ] ព្រឹទ្ធសមាជិក
[ពី​ឆ្នាំ] ២០០៦ ២០១២
[ឋានៈ] អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា
[ពី​ឆ្នាំ] – ២១ ធ្នូ ២០១១
[មរណភាព] ២១ ធ្នូ ២០១១ (៦៣​ឆ្នាំ)
[ភរិយា] ហេង ហ៊ាប
លោក​ឧកញ៉ា ម៉ែន សារុន [អាន​ថា៖ ម៉ែន-សា-រុន] គឺ​ជា​ព្រឹទ្ធសមាជិក របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​នីតិកាល​ទី​២ ចាប់ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១២ នៅ​មណ្ឌល​ភូមិភាគ​ទី​៦ ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង, អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា និង​​ក៏​ជា​ប្រធាន​ក្រុមហ៊ុន​ផលិត​ម្សៅ​មី និង​មី​កញ្ចប់ ដែល​មាន​យីហោ មី​យើង។
| ប្រវត្តិ |
 លោក​ឧកញ៉ា ម៉ែន សារុន កើត​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​១៩៤៦ នៅភូមិ​ថ្ម​ពួន ឃុំ​ថ្ម​ពួន ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង។
| ការ​សិក្សា |
·         មធ្យម​សិក្សា​ប័ត្រ​ភាគ​១
| តំណែង​នានា |
·         ២០០៦-២០១១ : ព្រឹទ្ធសមាជិក
ជំនួញ |
ក្នុង​មួយ​ជីវិត​របស់ លោក​ឧកញ៉ា​រូបនេះ​​ លោក​បាន​រើ​បម្រះខ្លួន​​យ៉ាង​លំបាក ចេញពី​ស្ថាន​ភាព​​យ៉ាប់​យ៉ឺន ប្រយុទ្ធប្រឆាំង​​នឹង​វាសនា​ក្រីក្រ ​​ប្រែក្លាយ​ជីវិត​​ទៅជា​មានរស្មី​ចិញ្ចែងចិញ្ចាច ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ និង​ជាអ្នកជំនួញ​ក្នុងស្រុក​ដ៏ល្បី​​ម្នាក់ នៅ​ឆ្នាំ​១៩៩៤ លោក​បាន​បង្កើត​ក្រុមហ៊ុន ម៉ែន សារុន នៅឆ្នាំ ១៩៩៤ និង​ក្រុមហ៊ុន​ជា​ច្រើន​មាន​ដូច​ជា៖
1.     រោង​ចក្រ​កែច្នៃ​អង្ករ​៖ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​​១៩៩៤ សម្រាប់​ផ្គត់​ផ្គង់​ជូន​រាជ​រដ្ឋាភិបាល​កម្ពុជា (ក្រសួង​ការពារ​ជាតិ និង​ក្រសួង​មហា​ផ្ទៃ) និងសម្រាប់​ផ្គត់​ផ្គង់​ទី​ផ្សារ​ក្នុង​ស្រុក​ផង​ដែរ​។
2.     រោង​ចក្រ​ផលិត​ម្សៅ​មី៖ នៅ​ឆ្នាំ​២០០០ ក្រុម​ហ៊ុន​នេះ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​រោងចក្រ​ផលិត​ម្សៅ​មី ដែល​មាន​សមត្ថភាព​ផលិត​ម្សៅ​មី​បាន​៣០.០០០ ទៅ​៥០.០០០ តោន​ក្នុង​មួយ​ឆ្នាំ​។
3.     រោងចក្រ​ផលិត​មី​កញ្ចប់៖ រោងចក្រ​ផលិត​មី​កញ្ចប់ ក្រោម​ឈ្មោះ​ថា មី​យើង, មី​ខ្មែរ​យើង និង​មី​ប្រាជ្ញា។
ក្រៅ​ពី​នេះ​ក្រុមហ៊ុន​ធ្លាប់​បាន​តំឡើង​រោងចក្រ​កែ​ច្នៃ​ឈើកៅ​ស៊ូចាស់​ៗ អស់​លទ្ធភាព​ជៀ​ជ័រ (ពី​ឆ្នាំ​១៩៩៦-២០០៣​) និង​មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ពីរ​កន្លែង៖ មួយ​កន្លែង​មាន​ផ្ទៃ​ដី​ចំនួន​៤.៤០០ ហិកតា នៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម និង​មួយ​ទៀត​មាន​ផ្ទៃ​ដី​ចំនួន ៦,៣២៤ ហិកតា នៅ​ស្រុក​អូរ​យ៉ាដាវ ខេត្ត​រតនគីរី ដែល​សម​ស្រប​ក្នុង​ការ​វិនិយោគ​ដាំ​ដំណាំ​កៅស៊ូ​, កាហ្វេ និង​ដំណាំ​កសិ-ឧស្សាហកម្ម​ផ្សេង​ៗ​ទៀត។
| គ្រឿង​ឥស្សរិយយស |
·         មិន​មាន​ព័ត៌មាន
| ជីវិត​គ្រួសារ |
 លោក​ឧកញ៉ា ម៉ែន សារុន បាន​រៀប​អាពាហ៍​ពិពាហ៍ ជាមួយ​លោក​ជំទាវ ហេង ហ៊ាប និង​មាន​កូន​ចំនួន​៤​​នាក់។
មរណភាព |
លោក​ឧកញ៉ា ម៉ែន សារុន បានទទួលមរណភាព​​កាលពី​វេលាម៉ោង​​១២​ពាក់​កណ្តាល​អធ្រាត្រ​ថ្ងៃទី​​​២០ ធ្នូ ឈាន​ចូល​​ថ្ងៃទី​​២១ ធ្នូ ២០១១ ដោយ​​ជំងឺគាំង​បេះដូង ហើយ​ថា ​​លោក​ឧកញ៉ា​រូបនេះ​​មានជំងឺ​រ៉ាំ​រ៉ៃ​​​​បៀត​បៀន​​រូបគាត់​​ជាយូរ​ឆ្នាំ​មក​ហើយ ក្នុង​អាយុ​៦៣​ឆ្នាំ។
សព លោកឧកញ៉ា ម៉ែន​ សារុន​ ត្រូវបានក្រុមគ្រួសារ កម្កល់ធ្វើបុណ្យ នៅក្នុងភូមិគ្រឹះ​ដែលមានទីតាំង នៅតាម បណ្តោយផ្លូវម៉ៅសេទុង​ ក្នុងសង្កាត់ទនេ្លបាសាក់ ខណ្ឌចំការមន ​ខាងក្រោយស្ថានីយប្រេង ឥន្ធន: កាល់តិចបូកគោ​ហើយ សពគ្រោង នឹងដង្ហែយកទៅបញ្ចុះ​ នៅក្នុងវត្តមុនីប្រសិទ្ធវង្ស ​នៅព្រែកព្នៅ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០១១
| ព័ត៌មាន​ទាក់ទង |