ផ្ទៃដីសរុបគឺ ប្រហែល ៤៨៨៣ គម² ដែលស្មើទៅនិង ២,៧០% នៃផ្ទៃដីសរុបនៃប្រទេសកម្ពុជា (១៨១ ០៣៥ គម²), ដែលក្នុងនោះ ៤៤៥,១៨ គម² ឬ ៩,១២% ជាផ្ទៃដី ដែលប្រជាជន បានតាំងទីលំនៅ, ៣១០០ គម² ឬ ៦៣,៤៩% ជាដី សំរាប់កសិកម្ម, ១៩៤,៦១ គម² ឬ ៣,៩៩% ជាផ្ទៃនៃតំបន់ ព្រៃឈើ, ១០៨២,៨៦ គម² ឬ ២២,១៨% ជាដី សាធារណៈ, ហេដ្ឋារចនាសម្ព័ន និង ធារាសាស្រ្ត, និង នៅសល់ ៦០,៣៥ គម² ឬ១,២៤% ជា ដី មិនត្រូវបានប្រើប្រាស់ ។
ចំនួនប្រជាជន
ចំនួនប្រជាជនសរុបគឺ ១ ០២៥ ៣៣១ ឬ ៧,៦៤% នៃចំនួនប្រជាជនសរុបនៃប្រទេសកម្ពុជា ១៣ ៤១៣ ៨៩២ នាក់ (២០០១, ទិន្នន័យខេត្ត) ជាមួយនឹងកំនើនប្រជាជន ចំនួន ២,៤០%, ដែលក្នុងនោះ ៤៨៣ ៧៥៩ នាក់ ឬ ៤៧,១៨% ជាបុរស និង ៥៤១ ៥៧២ នាក់ ឬ៥២,៨២% ជានារីភេទ ។ នៅក្នុងចំនួនខាងលើនេះដែរ ៨២៥ ៨១៨ នាក់ ឬ ៨០,៥៤% ជាកសិករ, ១៤០ ៦៨៥នាក់ ឬ ១៣,៧២% ជាអ្នករកត្រី, ៤៤ ៥៦១ នាក់ ឬ ៤,៣៥% ជាអ្នកជួញ, ១៤ ២៦៧ នាក់ ឬ១,៣៩% ជា អ្នកធ្វើការ រាជការ។
ដង់ស៊ីតេជាមធ្យមនៃខេត្តនេះ គឺ ២០៩,៩៨ នាក់ ក្នុងមួយគីឡូម៉ែតការ៉េ ។
ស្រុក
ខេត្តនេះត្រូវបានបែងចែកជា ក្រុង ចំនួន ១ និង ស្រុកចំនួន ១២ ក្នុងនោះ រួមមាន ១១៦ ឃុំ ១១៣៩ភូមិ៖
១៤០១ ក្រុងព្រៃវែង
១៤០២ ស្រុកកំចាយមារ
១៤០៣ ស្រុកកំពង់ត្របែក
១៤០៤ ស្រុកកញ្ច្រៀច
១៤០៥ ស្រុកមេសាង
១៤០៦ ស្រុកពាមជរ
១៤០៧ ស្រុកពាមរ
១៤០៨ ស្រុកពារាំង
១៤០៩ ស្រុកព្រះស្ដេច
១៤១០ ស្រុកស្វាយអន្ទរ
១៤១១ ស្រុកបាភ្នំ
១៤១២ ស្រុកស៊ីធរកណ្ដាល
១៤១៣ ស្រុកពោធិរៀង
១៤០១ ក្រុងព្រៃវែង
១៤០២ ស្រុកកំចាយមារ
១៤០៣ ស្រុកកំពង់ត្របែក
១៤០៤ ស្រុកកញ្ច្រៀច
១៤០៥ ស្រុកមេសាង
១៤០៦ ស្រុកពាមជរ
១៤០៧ ស្រុកពាមរ
១៤០៨ ស្រុកពារាំង
១៤០៩ ស្រុកព្រះស្ដេច
១៤១០ ស្រុកស្វាយអន្ទរ
១៤១១ ស្រុកបាភ្នំ
១៤១២ ស្រុកស៊ីធរកណ្ដាល
១៤១៣ ស្រុកពោធិរៀង
សេដ្ឋកិច្ច
រាល់ឆ្នាំខេត្តព្រៃវែងទទួលដីភក់ដែលទន្លេ ស្ទឹង និង ព្រែកមួយចំនួននាំយកមកចាក់ក្នុងស្រែចម្ការនានានៅក្នុងរដូវវស្សា ដូច្នោះហើយទើបធ្វើឲ្យតំបន់នេះមានជីជាតិល្អងាយស្រួលដាំដុះស្រូវនិងដំណាំផ្សេងៗនៅក្នុងវិស័យកសិកម្ម និង ប្រមូលជលផលផ្សេងៗ ។ ខេត្តនេះត្រូវបានទទួលស្គាល់ជាទូទៅថាជា "ខ្សែក្រវាត់បៃតងធំ" នៃប្រទេសកម្ពុជា ។ ធញ្ញជាតិសំខាន់ជាងគេរបស់ខេត្តព្រៃវែងគឺស្រូវ ដែលខេត្តនេះចូលរួមចំនួន ១០ ភាគរយនៃផលិតផលស្រូវសរុបរបស់ប្រទេស ។ លើសពីនោះទៀត ប្រជាកសិករនៅក្នុងខេត្តព្រៃវែងក៏ប្រមូលផលថ្នាំជក់ សណ្តែកបាយ ស្ករអំពៅ ស្ករត្នោត ដំឡូងឈើ (ដំឡូងមី ឬ ដំឡូងបារាំង) ល្ង និង ផ្លែឈើច្រើនប្រភេទទៀត ដូចជា ដូង ស្វាយ ស្វាយចន្ទី ។ កាលពីអតីតកាល ដើមកៅស៊ូក៏បានដើរតួសំខាន់ផងដែរនៅក្នុងសេដ្ឋកិច្ចនៃខេត្តនេះ ក៏ប៉ុន្តែចម្ការកៅស៊ូត្រូវបានបោះបង់ចោលនៅក្នុងសម័យសង្គ្រាមបង្ហូរឈាមជាច្រើនទសវត្សកន្លងទៅ ។ ទោះបីខេត្តនេះពឹងផ្អែកយ៉ាងខ្លាំងលើវិស័យកសិកម្មក៏ដោយ ក៏ខេត្តនេះនៅតែជាខេត្តក្រីក្រជាងខេត្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា ។ អត្រានៃប្រជាជនរស់នៅក្រោមខ្សែបន្ទាត់ក្រីក្រ គឺជាមធ្យមប្រហែល ៥៣ ភាគរយ ពោលគឺ ៣៦ ភាគរយក្រោមខ្សែបន្ទាត់នៃភាពក្រីក្រទូទាំងប្រទេស ។ លើសពីនោះទៀត តួលេខនៃប្រជាជនចូលមករស់នៅក្នុងខេត្តគឺធ្លាក់ចុះយ៉ាងច្រើន បានន័យថាចំនួនប្រជាជនចាកចេញពីខេត្តព្រៃវែងកាន់តែកើនឡើងរាល់ឆ្នាំ ព្រោះពួកគេធ្វើចំណាកស្រុកទៅរស់នៅតាមខេត្តក្រុងផ្សេងៗដើម្បីប្រកបរបរចិញ្ចឹមជីវិត ។
ផ្សារផ្សោសំខាន់ៗនានានៅក្នុងខេត្តព្រៃវែងមានដូចជា ៖
- កញ្ជ្រៀច
- កន្ទួត
- កអណ្ដើក
- កំចាយមារ
- កំពង់ត្របែក
- កំពង់សិង្ហ
- ក្របៅ
- ច្រេះ
- ជើងទឹក
- ឈើកាច់
- ទ្រា
- បន្ទាយចក្រី
- បាភ្នំ
- បេងបុរី
- ពាមុន្ទារ
- ព្រៃវែង
- ភូមិរោង
- មេសាង
- ល្វា
- សាលាឃុំ
- ស្នាយពល
- ស្នេហ៍
- ស្វាយសុខា
- ស្វាយអន្ទរ
- ស្វាយអាង៉ោង
- អ្នកលឿង
តំបន់ទេសចរណ៍
ខេត្តព្រៃវែងមានតំបន់ទេសចរណ៍វប្បធម៌ តំបន់ទេសចរណ៍ធម្មជាតិ និង តំបន់ទេសចរណ៍កែច្នៃ មួយចំនួនដែលអាចទាក់ទាញភ្ញៀវក្នុងស្រុក ភ្ញៀវមកពីខេត្តក្រុងផ្សេងៗ និង ភ្ញៀវទេសចរណ៍បរទេស ។ ខាងក្រោមនេះគឺជាតំបន់ទេសចរណ៍ចំនួន ៨ ដែលទេសចរជាតិ និង អន្តរជាតិអាចមកទស្សនាកំសាន្ត ៖
- រមណីយដ្ឋាននគរភ្នំ : រមណីយដ្ឋានគំរូស្ថិតនៅក្នុងស្រុកបាភ្នំ គឺជារមណីស្ថានមួយដែលមានទេសចរជាច្រើនមកពីតំបន់ផ្សេងៗជួបជុំគ្នាដើម្បីប្រារព្ធធ្វើពិធីសាសនាតាមលទ្ធិព្រាហ្មណ៍មួយ គឺ បុណ្យឡើងអ្នកតាមេសរ ដែលមានរយៈពេល ៣ ថ្ងៃ ។ ប្រជាជនតែងប្រារព្ធធ្វើបុណ្យឡើង អ្នកតាមេសរ រៀងរាល់ឆ្នាំ ព្រោះពិធីនេះគឺជាទំនៀមទម្លាប់មានតាំងពីបុរាណ ។ ប្រជាជនខ្មែរតែងនាំគ្នាប្រារព្ធធ្វើពិធីនេះដើម្បីរំលឹកគុណបុព្វបុរស ដើម្បីសុំសេចក្ដីសុខ សុំទឹកភ្លៀង និង ជាពិសេសដើម្បីសុំអ្នកតាមេសរជួយការពារសុវត្ថិភាព និង សន្តិសុខជូនប្រជាជន ។
- ប្រាសាទព្រះវិហារច័ន្ទ : ស្ថិតនៅក្នុងស្រុកបាភ្នំ ។
- ទំនប់ស្នេហ៍ : ស្ថិតនៅក្នុងស្រុកបាភ្នំ ប៉ុន្តែទីនេះមិនទាន់មានការរៀបចំកែច្នៃឲ្យក្លាយទៅជារមណីស្ថានគួរជាទីទាក់ចិត្តនៅឡើយទេ ។
- មជ្ឈមណ្ឌលភ្ញាស់កូនត្រីពូជភូមិបាទី : ឃុំពាមរក៍ ស្រុកពាមរក៍ ។
- បូជនីយដ្ឋានបារាយអណ្តែត : ភូមិបារាយណ៍អណ្តែត ឃុំបារាយណ៍ ស្រុកកំពង់លាវ ។
- វាលចុងម៉ម : ភូមិលេខ១ ឃុំកំពង់លាវ ស្រុកកំពង់លាវ ។
- ប្រាសាទព្រៃដើមស្រុក : ឃុំព្រៃទទឹង ឃុំព្រៃចង្ក្រាន ស្រុកស៊ីធរកណ្តាល ។
- វិស័យឧស្សាហកម្ម :
- វិស័យទេសចរណ៍ : មានតែ ២ ស្រុកប៉ុណ្ណោះដែលប្រជាជននៅក្នុងខេត្តនេះទាញប្រយោជន៍ពីវិស័យទេសចរណ៍ គឺទីប្រជុំជន ឃុំព្រែកខ្សាយ "ខ" ស្រុកពាមរក៍ និង ទីរួមខេត្តស្រុកកំពង់លាវ ។
ព្រះនាមដើម ទុយ ភារម្យ
[ព្រះនាមដើម] ទុយ ភារម្យ
[ព្រះនាមពេញ] ព្រះមហា ទុយ ភារម្យ កល្យាណធម្មោ
[សាមណស័ក្តិ] ព្រះមហា
[សង្កាត់] គណៈមហានិកាយ
[ប្រសូត] ០២/០៣/ព.ស.២៥២៧
[អនិច្ចធម្ម] ព.ស.
[ឋានៈ] ចៅអធិការ (វត្តសែនសុខ)
[បន្តពី]ជាព្រះចៅអធិការទី១
[បន្តដោយ]
[សាមណស័ក្តិ] ព្រះមហា
[សង្កាត់] គណៈមហានិកាយ
[ប្រសូត] ០២/០៣/ព.ស.២៥២៧
[អនិច្ចធម្ម] ព.ស.
[ឋានៈ] ចៅអធិការ (វត្តសែនសុខ)
[បន្តពី]ជាព្រះចៅអធិការទី១
[បន្តដោយ]
Ø ព្រះមហា ទុយ ភារម្យ [អានថា៖ ទុយ-ភារម្យ] ជាព្រះចៅអធិការវត្តសែនសុក ដែលស្ថិតនៅភូមិសែនសុខទី១
សង្កាត់ឃ្មួយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងរជ្ជកាលបច្ចុប្បន្ន។
| ព្រះជីវប្រវត្តិ |
Ø ព្រះមហា ទុយ ភារម្យ
ប្រសូត្រនៅថ្ងៃទី០២ខែមីនា ឆ្នាំ១៩៨៧ នៅភូមិ ស្នួល ឃុំស្ពឺ ក ស្រុកបាភ្នំ
ខេត្តព្រៃវែង ។បិតានាមៈ ជាម ទុយ មាតានាមៈ សាន អ៊ុក មានបងប្អូនបង្កើតរូមផ្ទៃចំនួន
៩នាក់ ប្រុស ៧នាក់ ស្រី២នាក់ ហើយ លោក ជាបុត្រទី៧ក្នុងគ្រូសារ ។
ដោយមច្ចុរាជគ្មានត្រាប្រណីព្យាធិអប្រីយ៍ចិត្តប្ញស្យា
មកប្រហារមាតានាម សាន អ៊ុក អោយមរណាធ្វើអោយបុត្រភ្ងាកំព្រាមាតាតាំងពីក្មេងមក។
| ការសិក្សា |
Ø នៅឆ្នាំ ១៩៩៣ កុមារា
ទុយភារម្យ ត្រូវបានបិតាបញ្ជូនអោយទៅសិក្សារៀនសូត្រនៅសាលាបឋមសិក្សាវត្តកកោះជ្រុំ
ភូមិស្ពឺ ឃុំស្ពឺ.ក ស្រុកបាភ្នំ
ខេត្តព្រៃវែង។ កុមារា ទុយ ភារម្យ បានប្រឹងប្រែងតស៊ូរៀនសូត្ររហូតបានចប់កម្រិតបឋមសិក្សានៅក្នុងឆ្នាំ
១៩៩៩។ ក្រោយពីឆ្លងកាត់ថ្នាក់បឋមសិក្សា មានចំណេះដឹងគួរសម
អាចជាយានឆ្លងទៅរកពន្លឺងនាគតបានខ្លះ និងដោយមាននិស្ស័យផ្នែកខាងព្រះសាសនាតាំងពីកំណើតផង
កុមារា ទុយ ភារម្យ ក៏បានចូលធ្វើជា អន្តេវាសិក(កូនសេក្ខ) ព្រះសង្ឃវត្តកំរ៉ែងនៅក្នុងឆ្នាំ១៩៩៦
ដល់ឆ្នាំ២០០០ហើយកុមារា ទុយ ភារម្យ ក៏បានចូលសិក្សាបន្តរនៅអនុវិទ្យាល័យស្ពឺ.ក ឃុំស្ពឺ.ក
ស្រុកបាភ្នំ ខេត្តព្រៃវែង នៅក្នុងឆ្នាំ១៩៩៩ ដល់២០០០ផងដែល។
| ការសាងព្រះផ្នួស |
Ø នៅឆ្នាំ ២០០០ កុមារា ទុយ
ភារម្យក៏មានព្រះជន្ម ១៣ឆ្នាំ ហើយដោយមានសទ្ធាជ្រះថ្លាដ៍ក្រៃលែង និង
ជឿជាក់យ៉ាងច្បាស់ចំពោះព្រះពុទ្ធសាសនា កុមារា ទុយភារម្យ ក៏បានបង្គំចិត្តលាបិតាសុំអនុញាតិ្តសាងបព្វជ្ជា
ជាសាមណេរ ក្នុងពទ្ធសីមាវត្តកំរ៉ែងរតនារ៉ាម(ហៅវត្តកំរ៉ែង) ឃុំស្ពឺ.ក ស្រុកបាភ្នំ ខេត្តព្រៃវែង
ដែលមានព្រះគ្រួធម្មកេសរោ ឆែមសុកាន ជាព្រះឧបជ្ឈាយ៍ ។
Ø នៅឆ្នាំ ២០០៨ សាមណេរ ទុយ ភារម្យក៏មានព្រះជន្មគ្រប់២១ឆ្នាំបរិបូរណ៍
ហើយក៏បានសុំការអនុញាតិ្តអំពីសំណាក់ព្រះគ្រួ មេត្តាធម្មធរ អរិយមុនីនុតវណ្ណៈ ដើម្បីឧបសម្បទា
ជាភិក្ខុភាវៈក្នុងពទ្ធសីមាវត្តកំរ៉ែងរតនារាម (ហៅវត្តកំរ៉ែង) ឃុំស្ពឺ.ក ស្រុកបាភ្នំ
ខេត្តព្រៃវែង ដែលមានព្រះគ្រួ មេត្តាធម្មធរ អរិយមុនីនុតវណ្ណៈ ជាព្រះឧបជ្ឈាយ៍
ព្រះភិក្ខុ ធម្មមុនី មួន សុផល និង ព្រះភិក្ខុ ជា សុក្រឹត ជាព្រះឧបសម្បទាចារ្យ ហើយ
ត្រូវបានព្រះឧបជ្ឈាយ៍ តាំងនាមបញ្ញត្តិ ថា កល្យាណធម្មោ ។
|ការសិក្សារៀនសូត្រផ្នែកខាងព្រះពុទ្ធសាសនា|
·
នៅឆ្នាំ ២០០០ដល់២០០១ សមណសិស្ស
ទុយភារម្យបានចូលរៀនធម្មវិន័យ ថ្នាក់ត្រីនៅវត្តកំរ៉ែង ឃុំស្ពឺ.ក ស្រុកបាភ្នំ
ហើយបានប្រឡងជាប់ទទួលវិញ្ញាបនប័ត្រធម្មវិន័យថ្នាក់ត្រី(ធម្មកោសល្យត្រី)។
·
នៅឆ្នាំ ២០០១ដល់២០០២
បានចូលរៀនធម្មវិន័យនៅវត្តឧត្តមមានជ័យ ឃុំពាមរក៍ស្រុកពាមរក៍ខេត្តព្រៃវែង
បានប្រឡងជាប់ទទួលវិញ្ញាបនប័ត្រធម្មវិន័យថ្នាក់ទោ (ធម្មកោសល្យទោ)។
·
នៅឆ្នាំ ២០០២ដល់២០០៣
ចូលរៀនធម្មវិន័យនៅវត្តកំរ៉ែង ប្រឡងជាប់បានទទួលវិញ្ញាបនប័ត្រធម្មវិន័យថ្នាក់ឯក
(ធម្មកោសល្យឯក)។
·
នៅឆ្នាំ ២០០៣ បាននិមន្តមកគង់នៅវត្តសំរោងអណ្តែត
រាជធានីភ្នំពេញដើម្បីសិក្សាបរិយត្តិធម៌ ។
·
ចាប់ពីពេលមកគង់នៅវត្តសំរោងអណ្តែត
សមណៈសិស្សទុយភារម្យ បានទទួលការឧបត្ថម្ភផ្នែក ថវិការ ពីសំណាក់ ញោម ហុក ឆៃសេង
រស់នៅខេត្តតាកែវជាញោមឧបដ្ឋាក ទំនុកបម្រុងបច្ច័យសិក្សារៀនសូត្រកន្លងមក រហូត
ដល់បច្ចុប្បន្ន ។
·
នៅឆ្នាំ ២០០៣ដល់២០០៥
បានចូលរៀនពុទ្ធិកបឋមសិក្សាសំរោងអណ្តែត ប្រឡងជាប់បានទទួលវិញ្ញាបនប័ត្រពុទ្ធិកបឋមសិក្សា
។
·
នៅឆ្នាំ ២០០៣ដល់២០០៥
នៅពេលវាកង(វិស្សមកាល)ម្តងៗ បានទៅរៀនវិបស្សនាធុរៈនិងព្រះវិន័យបិដកនៅវត្តនិគ្រោធវន្ត័គល់ទទឹង
ស្រុកកៀនស្វាយខេត្តកណ្តាល។
·
នៅឆ្នាំ ២០០៥ដល់២០០៧
បានចូលរៀនពុទ្ធិកវិទ្យាល័យរត្ន័សារឿនថ្នាក់បឋមភូមិប្រឡងជាប់បានទទួលសញ្ញាប័ត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ
(ឌីប្លូម)។
·
នៅឆ្នាំ ២០០៧ដល់២០១០ ចូលរៀនពុទ្ធិកវិទ្យាល័យរត្ន័សារឿនថ្នាក់ទុតិយភូមិប្រឡងជាប់បានទទួលសញ្ញាប័ត្រពុទ្ធិកមធ្យមសិក្សាទុតិយភូមិ
(បាក់ឌុប)។
·
នៅឆ្នាំ ២០០៧ដល់២០១៣ នៅ
ពេលវាកង(វិស្សមកាល)ម្តងៗទៅរៀនជំនាញវគ្គខ្លីៗនៅតាមសាលានានា បានទទួលវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាផ្នែក
រដ្ឋបាល ,ពិធីការ , ទំនាក់ទំនងនិងបដិសណ្ឋារកិច្ច , កុំព្យូទ័រ និង ភាសាបរទេសជាដើម ...។
|សមណស័ក្តិ
និងតួនាទីនានា|
·
នៅឆ្នាំ ២០១០ដល់២០១៣ បានធ្វើជាធម្មាចារ្យ
និង គ្រួបង្រៀនកិច្ចសន្យានៅពុទ្ធិកវិទ្យាល័យរត្ន័សារឿន ក្នុងវត្តសំរោងអណ្តែត ។
·
នៅឆ្នាំ ២០១០ដល់បច្ចុប្បន្ន
បន្តសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ឯកទេស អក្សសាស្រ្តខ្មែរ ។
·
នៅថ្ងៃ០៨ មករា ២០១១
បានទទូលលិខិតបញ្ជាក់ការងារ ជាគណៈកម្មការសិស្ស នៃពុទិ្ធកវិទ្យាល័យរត្ន័សារឿន
(ដែលមានស្នាដៃល្អប្រសើរ)។
·
នៅថ្ងៃ០៩ មករា ២០១៣
បានទទូលលិខិតបញ្ញាក់ការងារជា គ្រួបង្រៀនឆ្នើម បំពេញការងារ បានល្អប្រសើរ
លើមុខវិជ្ជា ភូមិវិទ្យា ប្រវត្តិវីទ្យា នៅពុទ្ធិកវិទ្យាល័យរត្ន័សារឿន ។
·
នៅថ្ងៃ២៩ កុម្ភៈ ២០១២បានទទួលលិខិតតែងតាំងជា
មន្រ្តីសង្ឃ វត្តសំរោងអណ្តែតសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ ។
·
នៅថ្ងៃ១៤ សីហា ២០១៣ បានទទួលការជ្រើសតាំងពី
ព្រះអនុគណខណ្ឌសែនសុខអោយជាតំណាងមន្រ្តីសង្ឃសាលាអនុគណ មកគង់នៅវត្តសែនសុខ(
ជាវត្តទើបបង្កើតថ្មី )ដើម្បីដឹកនាំ រៀបចំនិងមើលការខុសត្រូវ ថែក្សាការពារ ក្នុងឋានៈជា ព្រះចៅអធិការស្តីទី ។ព្រះមហា
ទុយភារម្យ ជាភិក្ខុមួយរូបដែលមាននូវគុណវុឌ្ឍ ទ្រទ្រង់នូវគុណធម៌សីលធម៌ មានសុជីវធម៌និង មាននូវសាមគ្គីធម៌ជាភាតរៈភាព
ដែលភិក្ខុសាមណេរ និងពុទ្ធបរិស័ទទាំងឡាយ តែងគោរពស្រលាញ់រាប់អាន។មិនតែប៉ុណ្ណោះលោកបានចូល
រួមចំណែក អភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា និងសង្គម
ដោយសហការជាមួយមន្រ្តីសង្ឃគ្រប់ឋានានុក្រម
និងអាជា្ញធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដើម្បីធ្វើយ៉ាងណា អោយ
ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន មានអធ្យាស្រ័យល្អ និង សាមគ្គីធម៌រូមតែមួយព្រមទាំងបាន
នឹងកំពុង ចូលរូម ចំណែកក្នុងការអប់រំ សីលធម៌ ដល់ពុទ្ធបរិស័ទតាមរយៈកម្មវីធីអប់រំ
ទេសនា និងចូលរូមកសាង វត្តអារាម សាលារៀនផ្លូវថ្នល់ជាដើម ...។
| ព័ត៌មានទាក់ទង |
ព្រះគ្រូមហា ភី យ៉ា ធម្មបញ្ញោ
[ព្រះនាមដើម] ភី យ៉ា
[ព្រះនាមពេញ] ព្រះគ្រូមហា ភី យ៉ា ធម្មបញ្ញោ
[សាមណស័ក្តិ] ព្រះគ្រូមហា
[សង្កាត់] គណៈមហានិកាយ
[ប្រសូត] ព.ស.
[អនិច្ចធម្ម] ព.ស.
[ឋានៈ] ចៅអធិការ (វត្តសុវណ្ណរង្សី)
[ពី]
[បន្តពី]
[បន្តដោយ]
[សាមណស័ក្តិ] ព្រះគ្រូមហា
[សង្កាត់] គណៈមហានិកាយ
[ប្រសូត] ព.ស.
[អនិច្ចធម្ម] ព.ស.
[ឋានៈ] ចៅអធិការ (វត្តសុវណ្ណរង្សី)
[ពី]
[បន្តពី]
[បន្តដោយ]
ព្រះគ្រូមហា ភី យ៉ា [អានថា៖ ភី-យ៉ា] ព្រះអនុគណក្រុង និងជាព្រះចៅអធិការវត្តសុវណ្ណរង្សី ទីរួមខេត្តព្រៃវែង
សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ក្នុងរជ្ជកាលបច្ចុប្បន្ន។
| ព្រះជីវប្រវត្តិ
|
ត្រូវការព័ត៌មានបន្ថែម
| ការសិក្សា
|
ត្រូវការព័ត៌មានបន្ថែម
| ការសាងព្រះផ្នួស
|
ត្រូវការព័ត៌មានបន្ថែម
| សមណស័ក្តិ
និងតួនាទីនានា |
ព្រះតេជព្រះគុណ ភី យ៉ា មានសមណស័ក្ដិជា «ព្រះគ្រូមហា»។
| ព័ត៌មានទាក់ទង
|
- · ពិធីស្រោចស្រពសុគន្ធវារី ព្រះចៅអធិការ និងពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តសុវណ្ណរង្សី
- · អត្ថបទដកស្រង់ចេញពី (គេហទំព័រនរណាខ្លះនៅកម្ពុជា)
Subscribe to:
Posts (Atom)


